ស្មាន​មិន​ដល់​សោះ​ថា ការ​ទទួលទាន​ផ្លែទៀប​ល្អប្រសើរ​យ៉ាងនេះ​ចំពោះ​សុខភាព​

1392
ចែករម្លែក

ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ បានដឹងហើយថា ទៀប​គឺជា​ផ្លែឈើ​ហូប​ផ្លែ​ម្យ៉ាង​ដែលមាន រសជាតិ​ជូរអែម ឆ្ងាញ់ និង​សម្បូរ​ណាស់​នៅក្នុង​ប្រទេស​កម្ពុជា ។ បើទោះជា​ស្គាល់​ហើយ ឧស្សាហ៍​ទទួលទាន​ក៏ដោយ ប៉ុន្តែ​អ្នក ប្រហែលជា​មិនបាន​ចាប់អារម្មណ៍​ដឹង ទេ​ថា ផ្លែឈើ​មួយ​នេះ​អាច​ផ្តល់ អត្ថប្រយោជន៍​ល្អប្រសើរ​ជាច្រើន​ចំពោះ សុខភាព​! អត្ថប្រយោជន៍​គួរឱ្យ​ភ្ញាក់ ផ្អើល​នៃ​ការ​ទទួលទាន​ផ្លែទៀប​ចំពោះ សុខភាព​រាងកាយៈ​
​ ​
១. ទប់ស្កាត់​ជំងឺហឺត​
​ប្រសិនបើ​អ្នក​កំពុង​ទទួលរង បញ្ហា​នៃ​ជំងឺហឺត​នោះ ផ្លែទៀប​គឺជា ជម្រើស​នៃ​អាហារ​ដ៏​ល្អ សម្រាប់​អ្នក ក៏​ព្រោះតែ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ វីតាមីន C ដែលជា​សារធាតុ​ប្រឆាំង អុកស៊ីតកម្ម​មួយ​ប្រភេទ​ជួយ​ក្នុងការ​កាត់ បន្ថយ​ហានិភ័យ​នៃ​ជំងឺហឺត ក៏ដូចជា សម្រាល​អាកា​រៈ​នៃ​ជំងឺ​នេះ​ផងដែរ​។​

២. កាត់បន្ថយ​កម្រិត​នៃ​កូ​ឡេ ស្តេ​រ៉ូ​ល​មិនល្អ​
​ជាតិ​សរសៃ គឺមាន​ឥទ្ធិពល​បំផុត ក្នុងការ​កាត់បន្ថយ​ក​ម្រិ​តនៃ​កូ​ឡេ​ស្តេ​រ៉ូ​ល មិនល្អ និង​ទប់ស្កាត់​មិនឱ្យ​កើតមាន​បញ្ហា ស្ទះ​សរសៃឈាម ។ ហី​យ​ផ្លែទៀប​ជា​ប្រភព​ដ៏​ប្រសើរ​នៃ ជាតិ​សរសៃ រួមទាំង​វីតាមីន niacin ដែល​ជួយ​ក្នុងការ បង្កើន​កូ​ឡេ​ស្តេ​រ៉ូ​ល​ឬ​ជាតិ​ខ្លាញ់​ល្អ ក្នុង​រាងកាយ​។​
​ ​
៣. ពង្រឹង​សុខភាព​បេះដូង​
​តើ​ផ្លែទៀប​ល្អ​ចំពោះ​សុខភាព បេះដូង​យ៉ាងដូច​ម្តេចទៅ​? នោះ​ក៏​ព្រោះ តែ​វា​មាន​ផ្ទុក​សម្បូរ​ទៅ ដោយ​វីតាមីន B ។ វីតាមីន​ប្រភេទ​នេះ​មាន​ប្រសិទ្ធភាព ជួយ​ទប់ស្កាត់​ការកកើតឡើង​នូវ សារធាតុ​អាស៊ីត​អា​មី​ណូ homocysteine​។ ការកើនឡើង​ខ្ពស់​នៃ កម្រិត​អាស៊ីត អា​មី​ណូ​មួយ​នេះ គឺ​ផ្សារភ្ជាប់​ទៅនឹង ហានិភ័យ​នៃ​ជំងឺ​បេះដូង និង​ជំងឺ​ដាច់​សរសៃឈាម ខួរក្បាល ។​

៤. សម្បូរ​ទៅដោយ​វីតាមីន C
​វីតាមីន C ជួយ​ក្នុងការ​រក្សាបាន នូវ​សុខភាព​ឆ្អឹង​, សាច់ដុំ​និង​សរសៃ ឈាម​រឹងមាំ​។ លើសពីនេះទៅទៀត វីតាមីន​នេះ​ក៏​ទប់ស្កាត់​ជំងឺ​ផ្តាសាយ និង​ជួយ​ឱ្យ​ជំងឺ​នេះ​ឆាប់​ជា​ទាំង ចំពោះ​មនុស្សពេញវ័យ និង​កុមារ​។​
​ ​
៥. ជួយ​បង្កើន​ថាមពល ភ្លាមៗ​ដល់​រាងកាយ​
​មាន​អារម្មណ៍​ថា អស់កម្លាំង មែន​ទេ​? សាកល្បង​ទទួលទាន​ផ្លែទៀប​ដោយ​ផ្លែឈើ​នេះ គឺមាន​ផ្ទុក​សម្បូរ​ទៅ ដោយសារ​ធាតុ thiamin ដែលជា សារធាតុចិញ្ចឹម​ចាំបាច់​មួយ​ជួយ​បំប្លែង ជាតិ​ស្ករ​ទៅជា​ថាមពល​។​

៦. ទប់ស្កាត់​បញ្ហា​សម្រាលកូន​មុន​កំណត់​
​ជាតិ​ទង់ដែង​ចាំបាច់​ដែល​រាងកាយ​ស្ត្រី​ត្រូវការ​អំឡុងពេល​មាន​ផ្ទៃ ពោះ​គឺ​១០០​មិ​ល្លី​ក្រាម ហើយ​ផ្លែទៀប ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​រ៉ែ​នេះ​។ ជាតិ ទង់ដែង​មាន​លក្ខណសម្បត្តិ​ពិសេស ក្នុងការ​បង្កើន​កម្រិត​នៃ​អេ​ម៉ូ​ក្លូ​ប៊ី​ន ដូច្នេះហើយ​ទើប​វា​ទប់ស្កាត់​បញ្ហា​នៃ​ការ​សម្រាលកូន​មុន ពេល​កំណត់​។ លើសពីនេះទៅទៀត​ផ្លែទៀប​ក៏​ជួយ​ក្នុង ដំណើរការ​នៃ​ការលូតលាស់​នៃ​ស្បែក​, សរសៃពួរ​និង​សរសៃឈាម​ក្នុង​គភ៌​ផងដែរ ៕ ដោយ​: health.com.kh