ស្មាន​មិន​ដល់​សោះ​ថា “​ទឹកឃ្មុំ​លាយ​គ្រាប់ល្ង​” ដោះស្រាយ​បញ្ហា​សុខភាព​បាន​ច្រើន​យ៉ាងនេះ​

497
ចែករម្លែក
  • 5
    Shares

ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ធ្លាប់ បានដឹង​អំពី​អត្ថប្រយោជន៍ ដ៏​ប្រសើរ នៃ​ទឹកឃ្មុំ និង​គ្រាប់ល្ង ចំពោះ​សុខភាព ប៉ុន្តែ​ប្រហែលជា​មិនបាន​ចាប់អារម្មណ៍ ដឹង​ទេ​ថា ប្រសិនបើ​អ្នកប្រើប្រាស់​វា លាយ​ជាមួយគ្នា​នឹង​អាច​បង្កើន ប្រសិទ្ធភាព​កាន់តែ​អស្ចារ្យ ។​

​ល្បាយ​ទឹកឃ្មុំ​លាយ​គ្រាប់ល្ង មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ ច​ញ្ចឹ​ម​សំខាន់ៗ​រួមបញ្ចូល ទាំង​វីតាមីន A, វីតាមីន B, វីតាមីន E, អាស៊ីត ខ្លាញ់​អូ​មេ​ហ្គា​៣ និង​អាស៊ីត​ខ្លាញ់ អូ​មេ​ហ្គា​៦​។ ល្បាយ​ទឹកឃ្មុំ​គ្រាប់ល្ង មិន​ត្រឹម​តែមាន​រសជាតិ​ឆ្ងាញ់ ផ្អែម​ឈ្ងុយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច ជួយ​ព្យាបាល​ដោះស្រាយ​បញ្ហា​សុខភាព មួយចំនួន​បាន​យ៉ាង ប្រសើរ​ផងដែរ​។

​អត្ថបទ​ខាងក្រោម នឹង​បង្ហាញ​ឱ្យដឹង ពី​អត្ថប្រយោជន៍​នៃ​ល្បាយ​ទឹកឃ្មុំ គ្រាប់ល្ង​ចំពោះ​សុខភាពៈ​
១. បង្កើន​ពង្រឹង​ប្រព័ន្ធ​ភាព ស៊ាំ​រាងកាយ​
២. កាត់បន្ថយ​ចំណង់​ឃ្លាន អាហារ​ផ្អែមៗ​ខ្លាំង​
៣. បំបាត់​អាការ​ឈឺចាប់ ក្នុង​ពោះ​
៤. ដោះស្រាយ​បញ្ហា​ជំងឺ ក្រពះ​ពោះវៀន រួមបញ្ចូល​ទាំង អាការ​រលាក​ដំបៅ​ពោះវៀន និង ជំងឺ​រលាក​ក្រពះ​
៥. បង្កើន​សុខភាព​ឆ្អឹង​
៦. កាត់បន្ថយ​ការឈឺចាប់ សន្លាក់​
៧. បង្កើន​ការចងចាំ ក៏​ដូច ជា​សកម្មភាព​ផ្លូវចិត្ត រួមទាំង សមត្ថភាព​ក្នុងការ​ផ្តោតអារម្មណ៍ និង​ប្រតិកម្ម​តបត​
៨. បង្កើន​សុខភាព​ស្បែក​
៩. បញ្ឈប់ ក៏ដូចជា​ទប់ស្កាត់ បញ្ហា​ជ្រុះ​សក់ និង​បញ្ហា​សក់​ផ្សេងៗ ទៀត​
១០. ជួយ​ឱ្យ​ស្រក​ទម្ងន់ ចៀស ផុតពី​ជំងឺ​ធាត់​ជ្រុល​
១១. ដោះស្រាយ ក៏ដូចជា បង្កើន​សុខភាព​ផ្លូវដង្ហើម​
១២. បង្កើន​ថាមពល​រាងកាយ ដោះស្រាយ​បញ្ហា​អស់កម្លាំង រ៉ាំរ៉ៃ និង​ទប់ស្កាត់​ភាពប្រែប្រួល ឡើង​ចុះ​ភ្លាមៗ​នៃ​អារម្មណ៍​
១៣. ជា​ឱសថ​ដ៏​ប្រសិទ្ធភាព ព្យាបាល​ជំងឺ​ផ្តាសាយ ឬ​គ្រុនផ្តាសាយ​។​

​មាន​រូបមន្ត​ច្រើនណាស់​ដែល អ្នក​អាច​រួមបញ្ចូល​ទឹកឃ្មុំ និង គ្រាប់ល្ង​ក្នុង​អាហារ​។ ប៉ុន្តែ​ប្រសិន បើ​អ្នក​ទើបនឹង​ចាប់ផ្តើម​ទទួលទាន ចូរ​សាកល្បង​រូបមន្ត​ដ៏​ងាយ​នេះ​ដោយ​គ្រាន់តែ​លាយ ទឹកឃ្មុំ​មួយ ស្លាបព្រា​បាយ ជាមួយ​គ្រាប់ល្ង​មួយ ស្លាបព្រា​បាយ ឬ​ក្នុង​បរិមាណ​ស្មើ គ្នា​។ អ្វីដែល​អ្នក​ត្រូវធ្វើ​បន្ត គឺ លាយ​ទឹកឃ្មុំ និង​គ្រាប់ល្ង​ចូលគ្នា រួច​កូរ​ឱ្យ​សព្វ សឹម​ទទួលទាន​មួយដង ក្នុង​មួយថ្ងៃ​នៅ​មុនពេល​អ្នកទទួល ទាន​អាហារ​ពេលព្រឹក​។ អ្នក​ក៏​អាច ធ្វើ​ល្បាយ​នេះ​ច្រើន ហើយ​ទុក​ទទួល ទាន​បាន​ដល់​ទៅ​២-៣​សប្តាហ៍ ដោយ​ដាក់​ល្បាយ​ដែល​លាយ​រួច​ក្នុង​ក្រឡ​មាន គ្រប​បិទ​ជិត ៕ ដោយ​៖ health.com.kh