ស្មារតី​វើ​ល​ខាប់​បាន​ទៅដល់​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​

874
ចែករម្លែក

​ពួក​អ្នកការទូត​មកពី​ប្រទេស​មានអំណាច​បំផុត​នៅលើ​ពិភពលោក​បាន​ទុកចោល​មួយ​ឡែក​នូវ​ការខ្វែងគំនិត​គ្នា ហើយ​ស្លៀកពាក់​ឈុត​ជម្រើសជាតិ​រៀងៗ​ខ្លួន និង ថតរូប​ជុំគ្នា​ដើម្បី​អបអរ​ការចាប់ផ្តើម​កា​រ​ប្រកួត​បាល់ទាត់​ពិភពលោក​។​

​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ថែមទាំង​ត្រេះ​បាល់​លេងៗ​នៅក្នុង​បន្ទប់​ប្រជុំ​ដ៏​ល្បី ដែលជា​កន្លែង​សម្រាប់​ការវាយប្រហារ​ពាក្យសម្ដី​លើ​វិបត្តិ​អន្ដរជាតិ ជាពិសេស គឺ​ការបំពុល​ចារកម្ម​រុស្ស៊ី​នៅ​ទីក្រុង​សាលី​ស្បឺ​រី​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។​

​ឯកអគ្គរដ្ឋទូត​រុស្ស៊ី លោក វ៉ាស​ស៊ី​លី ណេ​បិ​ន​ហ្សា បាន​ទាត់​បាល់​ទល់នឹង​ខ្នង​តុ​ប្រជុំ​ប្រៀប​បី​ដូចជា​ស៊ុត​បាល់​ហ្វ្រ៊ី​ឃី​ក មុនពេល​ប៉ះ​សេ​ទៅវិញទៅមក ជាមួយ​អ្នកតំណាង​អចិន្ត្រៃយ៍​របស់​ហូ​ឡង់ លោក កា​រ៉ែ​ល វ៉ាន់ អ៊ូ​ស្ទើ​រ៉ូម ខណៈដែល​ពួកគេ​រង់ចាំ​អ្នក​ផ្សេងទៀត​មកដល់​កិច្ចប្រជុំ​។​

​ពួកគេ​បាន​សើច​សប្បាយ​និង​និយាយ​លេង​ជាមួយ​អ្នកតំណាង​កូ​វ៉ែត​លោក ម៉ាន់​សួរ អៃ​យ៉ា​ត អាល់ អូ​តៃ​ប៊ី និង លោក ខាល់ ស្គូ នៃ​ប្រទេស​ស៊ុយអែត មុនពេល​លោក មី​រ៉ូ​ស្វា​វ ឡា​ច​កេក ជនជាតិ​ស្លូ​វ៉ា​គី និង​ជា​ប្រធាន​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​។​

​អ្នកតំណាង​អចិន្ត្រៃយ៍​របស់​ចក្រភព​អង់គ្លេស​នៅ​អង្គការសហប្រជាជាតិ​គឺ​លោកស្រី កា​រ៉ែ​ន ភៀស ហាក់ដូចជា​ពេញចិត្ត​រង់ចាំ​នៅ​ខាងក្រៅ មុនពេល​អគ្គលេខាធិកា​រ​អ​.​ស​.​ប លោក អង់​តូ​នី​ញ៉ូ គូ​ថេ​រ៉េ​ស មកដល់​៕ ដោយ៖ កញ្ញាដាលីស

អ្នកការទូត​ប្រទេស​មហាអំណាច​នាំគ្នា​ពាក់​ឈុត​ជម្រើសជាតិ​ក្នុង​បន្ទប់​ប្រជុំ ដើម្បី​អបអរ​ការចាប់ផ្តើម​វើ​ល​ខាប់​នៅ​រុស្ស៊ី