ស្មា​ត​ហ្វូ​ន​កាច់​បត់​ដាក់​ហោប៉ៅ​បាន​ដំបូងបង្អស់​របស់​ពិភពលោក​មាន​លក់​ហើយ​

141

ក្រុមហ៊ុន មួយ ដែលមាន មូលដ្ឋាន នៅ តំបន់ ស៊ី លី ខន់ វែ លី (Silicon Valley) សាន ហ្វ្រា ន ស៊ី ស្កូ រដ្ឋ កាលីហ្វ័រ ញ៉ា សហរដ្ឋអាមេរិក បាន បញ្ចេញ កំពូល ស្មា ត ហ្វូ ន ដែល អាច កាច់ បត់ ច្រក ហោប៉ៅ បាន ស្ទើរ មិនគួរ ឱ្យ ជឿ ។

ក្រុមហ៊ុន Royole ដែលជា អ្នក អភិវឌ្ឍ កំពូល ស្មា ត ហ្វូ ន មាន ឈ្មោះថា FlexPai ខាងលើនេះ និយាយថា វា ជា ស្មា ត ហ្វូ ន ដែល អាច កាច់ បត់ បាន ដំបូង គេ បង្អស់ ក្នុង ពិភពលោក ហើយ វា មាន អេក្រង់ មហា ទន់ ដែល អាច កាច់ បត់បែន បាន យ៉ាង ងាយស្រួល ពី ចំណុចកណ្តាល ។

ដោយមាន កម្រាស់ ត្រឹមតែ ៧,៦ មិល្លីម៉ែត្រ ស្មា ត ហ្វូ ន កាមេរ៉ា ភ្លោះ នេះ ត្រូវ បានដាក់ បង្ហាញ ក្នុងប្រទេស ចិន នៅ សប្តាហ៍ នេះ ហើយ ឥឡូវនេះ អាច កុម្ម៉ង់ តាម អន ឡាញ ( អ៊ិន ធឺ ណិ ត ) បាន ។

នៅពេល កាច់ បត់ បញ្ចូល គ្នា ពី ជ្រុង ទាំងពីរ អេក្រង់ ទំហំ ៧,៨ អ៊ិ ញ (១៩,៨ សង់ទីម៉ែត្រ ) ដែល ធំ ជាង ថេប ប្លែ ត (tablet) មួយចំនួន ទៅទៀត របស់ ទូរស័ព្ទ នេះ ផ្តល់នូវ មុខងារ អេក្រង់ (display screen) ដល់ ទៅ ឯណោះ ៣ សម្រាប់ អ្នកប្រើប្រាស់ ។

បន្ថែម ពីលើ មុខងារ អេក្រង់ ខាងមុខ និង អេក្រង់ ខាងក្រោយ ចំណុច គន្លាក់ កាច់ បត់ នឹង ក្លាយជា មុខងារ អេក្រង់ តូច ទី ៣ ដែល បង្ហាញ សញ្ញា ហៅ ទូរស័ព្ទ ចូល (incoming calls) សារ ឬ អ៊ីម៉េល នៅពេល ទទួលបាន សារ អ៊ីម៉េល ឬ ការហៅ ទូរស័ព្ទ ចូល ។

អាស្រ័យ លើ កម្រិត ទំហំ កម្មវិធី (specification) តម្លៃ ទូរស័ព្ទ នេះ មាន ចាប់ពី ១.១៤០ ដុល្លារ អាមេរិក ទៅ ១.៩០០ ដុល្លារ អាមេរិក នៅ ប្រទេស ចិន ទាំង សម្រាប់ ម៉ូ ឌែ ល អ្នកប្រើប្រាស់ (consumer model) និង ម៉ូ ឌែ ល អ្នក អភិវឌ្ឍន៍ (developer model) ។

ទោះជា យ៉ាងណា មានតែ ម៉ូ ឌែ ល អ្នក អភិវឌ្ឍន៍ ប៉ុណ្ណោះ ដែល បាន ចេញលក់ នៅក្រៅ ប្រទេស ចិន ក្នុងតម្លៃ ១.៨៨៥ ដុល្លារ អាមេរិក សម្រាប់ អង្គ ផ្ទុក ទំហំ ២៥៦ G និង ១.៧៧០ ដុល្លារ អាមេរិក សម្រាប់ អង្គ ផ្ទុក ទំហំ ១២៨G ។ សូមបញ្ជាក់ថា ទូរស័ព្ទ នេះ មាន ទម្ងន់ ត្រឹមតែ ៣២០ ក្រាម (៣,២ ខាំ ) ប៉ុណ្ណោះ និង មាន កាមេរ៉ា ២ នៅ ផ្នែក ខាងលើ ៕ ប្រែ សម្រួល : ខុម