ស្មា​ត​ហ្វូ​ន​អាច​បត់​បាន Mate X របស់ Huawei អាច​នឹងដាក់​លក់​នៅ​ខែក្រោយ​

183
ចែករម្លែក

​លោក រី​ឆាត យូ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Huawei បាន​និយាយថា ឧបករណ៍ 5G របស់​ពួកគេ ដែលមាន​បំណង​ដើរតួ​ទ្វេដង​ជា​ថេ​ប្លេ​ត​និង​ស្មា​ត​ហ្វូ​ន នឹង “​ដាក់លក់​នៅលើ​ទីផ្សារ​ឆាប់ៗ​នេះ ប្រហែលជា​នៅ​ខែក្រោយ​”​។​

​និយាយប្រាប់​ត្រួសៗ​ទៅ​អ្នកយកព័ត៌មាន​នៅឯ​ពិព័រណ៍​ផលិតផល​អេឡិចត្រូនិក IFA នៅ​ទីក្រុង​បែរ​ឡាំង​កាលពី​ថ្ងៃ​សុក្រ​ទី​៦​កញ្ញា លោក​យូ​បាន​បញ្ជាក់ថា ស្មា​ត​ហ្វូ​ន Mate X ដែល​ដើមឡើយ​គ្រោង​នឹង​បង្ហាញខ្លួន​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៩ អាច​នឹង​វាយលុក​ទីផ្សារ​នៅ​ខែតុលា​។​

​ស្មា​ត​ហ្វូ​ន Mate X ត្រូវ​បានដាក់​បង្ហាញ​កាលពី​ខែកុម្ភៈ​ជាមួយនឹង​តម្លៃ​ចាប់ផ្តើម​ពី ២.២៩៩ អឺរ៉ូ​ឬ​ប្រហែល ២.៦០០ ដុល្លារ​។ នៅក្នុង​ខែមិថុនា ទូរទស្សន៍ CNBC បាន​រាយការណ៍​ថា ក្រុមហ៊ុន Huawei កំពុង​ពន្យារពេល​ក្នុងការ​ដាក់លក់​ទូរស័ព្ទ​អាច​បត់​បាន​របស់ខ្លួន​ដើម្បី​ធ្វើតេស្ត​បន្ថែមទៀត បន្ទាប់ពី​ឧបករណ៍​បត់​អេក្រង់​បាន​របស់ Samsung គឺ Galaxy Fold មាន​បញ្ហា នៅពេល​វា​ត្រូវបាន​ធ្វើតេស្ត​ដោយ​ក្រុម​អ្នក​សាកមើល​ផលិតផល​ថ្មី​៕ ដោយ៖ កញ្ញាដាលីស

ស្មា​ត​ហ្វូ​ន Mate X អាច​បត់​អេក្រង់​បាន នឹង​លក់​នៅ​ខែតុលា
#