ស្ម័គ្រ​, សន្និវាស​, សន្និវេស​, គម្លាន​, គុលិកា​, គោរព​, គោរមងារ​, ឆៀក​, ឆ្កៀល​, ឆា

307
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​ស្ម័គ្រ ស្មា​ក់ សំ​.; បា​. ( គុ​. ) ទាំងអស់​, ទាំងមូល​, ទាំងស្រុង​, សាកល​, សព្វ​, សព្វគ្រប់​; ដែល​ពេញលេញ​, មិន​ខ្វះខាត​; ដែល​ព្រមព្រៀងគ្នា​, ដែល​ស្រុះចិត្ត​គ្នា​; ដែល​ពេញចិត្ត​ធ្វើ​ពី ខ្លួនឯង ។ ខ្មែរ​ប្រើ​ជា កិ​. “​ពេញចិត្ត​ធ្វើ​ដោយ​ខ្លួនឯង​, ពេញចិត្ត​ចូល​ជាមួយ​, ធ្វើ​ពី​ចិត្ត​ឯង​” : មិន​ស្ម័គ្រ​ធ្វើការ ។ ប្រើ​ជា ន​. ក៏បាន “​ការពេញចិត្ត​ធ្វើ​ដោយ​ខ្លួនឯង​, ស្ម័គ្រចិត្ត ពេញចិត្ត​ដោយ ខ្លួនឯង​ឥត​អ្នកណា​បង្ខំ : ទាហាន​ស្ម័គ្រចិត្ត ។​

​សន្និវាស សន់​-​និ​– បា​.; សំ​. ( ន​. ) (​សំ​និវាស ឬ ស​ន្និ​–) ការ​នៅ​អាស្រ័យ​, ការ​ជ្រក​អាស្រ័យ​; ការ​នៅ​សម្នាក់​; ការ​នៅ​រួមគ្នា​ជា​ពួក​ជា​ក្រុម ។ សន្និវាសដ្ឋាន លំនៅ​; ទី​នៅ​សំចត​, ទី​សម្នាក់ ។​ល​។

​សន្និវេស សន់​-​និ​– បា​.; សំ​. ( ន​. ) (​សំ​និ​វេ​ឝ ឬ ស​ន្និ​–) សណ្ឋាន​; ការតាំង​ស៊ប់​; ការបញ្ចូល​; ការតាំង​បន្ទាយ​; ការត្រៀម​ចាំ​; ទីវាល​; បរិវេណ​; ទីជិត​ខាង​គ្នា​;… ។

​គម្លាន ( ន​. ) សេចក្ដី​ឃ្លាន : ស៊ូទ្រាំ​អត់​សម្រេក​គម្លាន ។ សុភាសិត​ថា រោគ​អ្វី​ពុំ​ស្មើនឹង​គម្លាន​, គ្មានអ្វី​ពុំ​ស្មើ​គ្មាន​ប្រាជ្ញា​, ចំណាប់​អ្វី​ពុំ​ស្មើនឹង​ទោ​សា​, ជា​អ្វី​ពុំ​ស្មើនឹង​ចិត្តជា ។ (​ម​. ព​. ឃ្លាន ទៀតផង​) ។

​គុលិកា បា​.; សំ​. ( ន​. ) (​គុលិកា​) ដុំ​មូល​តូចៗ​; ដុំ​ថ្នាំ​រំងាប់រោគ ដែល​គេ​លញ់​គ្រាប់​មូល​តូចៗ សម្រាប់​លេប : ថ្នាំ​គុលិកា​; លញ់​, សូន​គុឡិកា ។

​គោរព គោរ​ប់ សំ​. បា​. ( ន​. ) (​គៅ​រ​វ​; គារវ​) សេចក្ដី​លំអុត​, លំអុតលំឱន​, ឱនលំទោន​, ដំណើរ​ប្រតិបត្តិ​តាម​សេចក្ដី​កោតក្រែង​, ដំណើរ​យកចិត្តទុកដាក់ ។ ប្រើ​ក្លាយ​មកជា កិ​. : កូន​ត្រូវគោរព​មាតាបិតា​, សិស្ស​ត្រូវគោរព​គ្រូ​, អ្នកបួស​ត្រូវគោរព​សិក្ខាបទ​, ប្រជាជន​ត្រូវគោរព ព្រះមហាក្សត្រ​, ជនានុជន​ត្រូវគោរព​ច្បាប់​, ពុទ្ធសាសនិកជន​ត្រូវគោរព​ព្រះពុទ្ធសាសនា ។

​គោរមងារ គោ​រំ​ងា ( ន​. ) របៀប​ពាក្យ​ដ៏​ឧ​ត្ត​ម បន្ថែម​ត​ពី​ងារ​ទៅទៀត ជា​ពាក្យ​សរសើរ​ងារ​, សម្រាប់​ប្រើ​សរសេរ​ចំពោះតែ​ការចេញ​សំបុត្រ​ដីកា​ធំៗ ។

​ឆៀក យ​. ព​. ទ​. ( កិ​. ) ពិនិត្យមើល​, ត្រួតត្រា​មើល​, ឲ្យ​ដឹងថា​របស់​នោះ​ត្រឹមត្រូវ​តាម​បញ្ញត្តិ ឬទេ : ឆៀករថយន្ត​, យក​រទេះ​ទៅ​ឆៀក (​ម​. ព​. ឆែកឆេរ ផង​) ។

​ឆ្កៀល ( កិ​. ) ខ្វេះកកាយ​គាស់​អ្វីៗ ដោយ​ម្រាមដៃ​, ចុង​កាំបិត​ឬ​ដែក​ស្រួច​ជាដើម ។ កុហក​ឆ្កៀល​ក្រសាំង កុហក​បង្វិល​ដូច​គេ​ឆ្កៀល​ក្រសាំង ឲ្យ​គេ​ឃើញ​ពុត​ភ្លាមៗ ។

​ឆា ( ន​. ) ឈ្មោះ​សម្ល​ចិន​មួយ​ប្រភេទ ស្ល​ដោយមាន​សាច់​ខ្លាញ់ ឬ​ខ្លាញ់​ចម្រាញ់​ឮសូរ​ឆាៗ : មីឆា​, ឆាសណ្តែក ។ ចិ​. ( កិ​. ) ចម្រាញ់​, ចំហៀវ ។ ធ្វើ​សម្ល​ឆា​, ស្ល​ឆា ។ ព​. ប្រ​. ព្រាង​មើល​មុន​, ល្បងមើល​មុន ដើម្បី​ឲ្យ​ដឹង​ទំនង : ឆាចោល ១ លើក​ទៅ​ចុះ (​ព​. សា​.) ។ ( គុ​. ) ដែល​ប្រេះស្រាំ : ចាន​ឆា ។ ព​. ប្រ​. ថា ប្រេះឆា គឺ​មោះមៃ​នឹង​គ្នា​បន្តិចបន្តួច ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា