ស្រក​ទម្ងន់​រួច បើ​ធ្វើ​រឿង​ទាំង​៦​នេះ អ្នកនឹង​ក្លាយជា​ជ្រូក​វិញ​

179

​តើ​មានរឿង​អ្វីខ្លះ​ដែល​អ្នក​មិនគួរ​ធ្វើ​ក្រោយ​ពេលដែល​ស្រក​ទម្ងន់​បានសម្រេច​នោះ​? ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​រឿង​ដែល​អ្នក​គួរតែ​ចៀស​កុំ​ធ្វើ​។​

​អ្នក​មិនត្រូវ​បរិភោគ​បង្អែម​ឬ​នំ​ផ្សេងៗ​ទេ​នៅពេលដែល​អ្នក​ឃ្លាន តែ​អ្នក​អាច​ពិសារ​ផ្លែឈើ ឬ​ទឹកដោះគោ​ជូរ​ជាដើម​។​

​នៅពេលដែល​អ្នកមាន​អារម្មណ៍​ថា​ឃ្លាន អ្នក​មិនត្រូវ​បរិភោគ​ចំនី​ផ្សេងៗ​ភ្លាម​នោះទេ ព្រោះ​ជួន កាល​អ្នក​ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់​តែប៉ុណ្ណោះ​។ ដូចនេះ​មុនពេល​ដែល​អ្នក​ពិសារ​ចំនី​ផ្សេងៗ អ្នក​គួរតែ​ញ៉ាំ​ទឹក​ជាមុនសិន ហើយ​បើ​ក្រោយពេល​១៥​នាទី​អ្នក​បាត់​ឃ្លាន​នោះ​បញ្ជាក់ថា​អ្នក​ខ្វះ ជាតិ​ទឹក​ប៉ុណ្ណោះ​។​

​អ្នក​ត្រូវ​គេង​ឱ្យ​គ្រប់​ព្រោះ​ការ​គេង​មិន​គ្រប់​ក៏​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ឃ្លាន​ដែរ​។ អ្នក​មិនត្រូវ​បរិភោគ ច្រើនពេក​ក្រោយ​ពេលដែល​ហាត់ប្រាណ​រួច​នោះទេ​ព្រោះ​អាចធ្វើ​ឲ្យ​អ្នក​ងាយ​ឡើង​ទម្ងន់ វិញ​ណាស់​។​

​អ្នក​មិនត្រូវ​តែងតែ​មិន​សប្បាយចិត្ត​នោះទេ ព្រោះ​វា​ក៏​អាចធ្វើឱ្យ​អ្នក​ធាត់​ឡើងវិញ​ដែរ​។ អ្នក​មិនត្រូវ ញ៉ាំ​ស្រា​នៅ​ពោះ​ទទេរ​នោះទេ ត្រូវតែ​ពិសារ​ឆ្អែត​សិន​ទើប​ញ៉ាំ​នោះ​អ្នក​នឹងមិន​ឡើង​ទម្ងន់​ទេ​៕ ដោយ​: health.com.kh