ស្រវឹងស្រា​ជោក​បើករថយន្ត​លុ​ច្ស​សុ​ី​ស​LX 570 បុក​រះ​រថយន្ត​៣​គ្រឿង​

514
ចែករម្លែក

​ដោយ:​ចាន់តូ​/ភ្នំពេញ ៖ បុរស​ចិត្តខ្លាំង​ម្នាក់​ស្រវឹងស្រា​ជោកជាំ​បាន​បើករថយន្ត លុ​ច្ស​សុ​ី​ស​LX570​ពាក់​ស្លាក​លេខ ខ​,​ម ទៅ​ពន្លះ​រថយន្ត កាមរី​ហាយ​ប្រី​ត និង​រថយន្ត​ហាយ​ឡាក់​វី​ហ្គូ ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ និង​ស្រែ​ឡូឡា​ពេញ​ផ្លូវ​សាធារណៈ បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅដល់​កន្លែងកើតហេតុ កាលពី​វេលា​ម៉ោង​១០ និង​៤០​នាទី​យប់ ថ្ងៃ​ព្រ​ហ​ស្ប​តិ៏ ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​បុរី​កីឡា តាម​បណ្ដោយ​ផ្លូវ​លេខ​២១១ ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ គេបានឃើញ​រថយន្ត​រងគ្រោះ​២​គ្រឿង​បាន​ចត​នៅលើ​ចំណីផ្លូវ ដោយ​មួយគ្រឿង​ម៉ាក កាមរី​ហាយ​ប្រី​ត ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AI-1909 និង​មួយគ្រឿង​ទៀត​ម៉ាក ហាយ​ឡាក់​វី​ហ្គូ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AD-0111 ខណៈ​ដល់ពេល​កើតហេតុ ស្រាប់​តែមាន​រថយន្ត​ស៊េរី​ទំនើប​ម៉ាក លុ​ច្ស​ស៊ី​ស​LX570 ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​01 2-9905 ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ស្រវឹងស្រា​ឡើង​ជោគជាំ បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២១១ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយក៏​រេ​ចង្កូត​ទៅ ប៉ះ​គៀរ​រថយន្ត​ម៉ា​សឺ​ដេ​ស រង​ការខូចខាត​បន្តិច​ប​ន្ទួ​ច ក៏​សង​សំណង​ទៅ​ឲ្យ​រថយន្ត​ម៉ា​សឺ​ដេ​ស​ចំនួន​៥០​ដូ​ល្លា​ហើយ​រថយន្ត​រងគ្រោះ​ក៏​ចាក់​ចេញទៅ​បាត់ទៅ​។ ហើយ​រថយន្ត​បង្ក​បាន​បើក​យ៉ាង​លឿន​ទៅ​ពន្លះ​រថយន្ត​កាមរី​ហាយ​ប្រី​ត​និង​រថយន្ត​ហាយ​ឡាក់​វី​ហ្គូ ដែល​ចត​ស្ងៀម​នៅមុខ​ផ្ទះសំណាក់ ចិន​តុង ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ទាំង​បង្ក និង​រងគ្រោះ រង​ការខូចខាត​យ៉ាងដំណំ ហើយ​ម្ចាស់​រថយន្ត​បង្ក​បាន​ស្រែ​ឡូឡា​ពេញ​ផ្លូវ​សាធារណៈ​បង្ក​ការភ្ញាក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មូលដ្ឋាន​យ៉ាងខ្លាំង ។​

​មួយសន្ទុះ​ក្រោយមក អ្នកបើករថយន្ត​បង្កហេតុ ត្រូវបាន​មិត្ត​ភ័ក្ត្រ​បងប្អូន រំដោះ​គេចខ្លួន​ពី​ដៃ​សមត្ថកិច្ច​នៅក្បែ​រ​នោះ ដោយ​ទំនង​សមត្ថកិច្ច​គិតថា​ប្រហែលជា​គ្នា​អ្នករបួស​។ ​បន្ទាប់មក​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​៧​មករា បាន​ទំនាក់ទំនង​ទៅ​ជំនាញ​ចរាចរណ៍​ក្រុង ឲ្យ​​វា​ស់វែង​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​តាម​ក្រោយ ៕​B/