ស្រវឹងស្រា​ធ្លាក់ទឹក​លង់​ស្លាប់​នៅ​ស្រុក​ឯក​ភ្នំ​

1075
ចែករម្លែក
សមត្ថកិច្ច​កំពុង​ធ្វើ​កោសល្យវិច័យ​លើ​សាកសព (​រូប​៖ គ្រញូង​)

(​បាត់ដំបង​) : នៅ​ម៉ោង​១១​ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧ មានការ​ភ្ញាក់ផ្អើល​ចោមរោម​មើល​មនុស្ស​លង់​ទឹក​ស្លាប់ ចំណុច​ស្ទឹង​ភាស​ក្រុមទី​២ ស្ថិតក្នុង​ភូមិ​គោក​ដូង ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ដោយសារតែ​គាត់​ស្រវឹង​ដើរ​ធ្លាក់ទឹក​។​

​លោក​ឡុង យោធា​វីរៈ អធិការនគរបាល​ស្រុក​ឯក​ភ្នំ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ឆាត​- មុំ ភេទ​ស្រី អាយុ​៥០​ឆ្នាំ នៅ​ក្រុមទី​០២​ភូមិ​គោក​ដូង​ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ​។​

​លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា នៅពេល​ដឹងថា​ជនរងគ្រោះ​ស្រវឹងស្រា​ដើរ​ធ្លាក់ទឹក​ស្ទឹង​ភ្លាមៗ គឺ​បងប្អូន​សាច់ញាតិ​នាំគ្នា​រាវរក​ដែរ ប៉ុន្តែ​រក​មិនឃើញ​។ លុះដល់​ថ្ងៃទី​១១​ខែសីហា​ម៉ោង​៧​កន្លះ​ព្រឹក ទើប​បងប្អូនរ​កសាក​សព​ឃើញ នៅ​ចំណុច​ក្រោម​ដើម​ខ្ទុ​ម​ចំងាយ​ពីមុខ​ផ្ទះ​ប្រហែល​៥០​ម៉ែត្រ​។ ក្រោយ​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​រួចមក សមត្ថកិច្ច​បានប្រគល់​ឲ្យ​បងប្អូន ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕L ដោយ​៖ គ្រញូង​