ស្រវឹងស្រា​បើករថយន្ដ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​រង​ការខូចខាត​យ៉ាងដំណំ​

492
ចែករម្លែក

​ដោយ : ចាន់តូ​/ភ្នំពេញ​ : បុរស​ពីរ​នាក់​បានធ្វើ​ដំណើរ​ក្នុង​រថយន្ត​រួមគ្នា​ក្នុងស្ថានភាព​ស្រវឹងស្រា ហើយក៏​បាន​រេ​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​របាំង​ថ្ម វៀច​ចេញពីរ​ជួរ​អស់​មួយ​កង់ និង​ធ្វើ​ឲ្យ​រថយន្ដ​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​ផងដែរ និង​រងរបួស​ធ្ងន់​ម្នាក់ ស្រាល់​ម្នាក់​។ កាលពី​វេលា​ម៉ោង​១២ និង ៣០​នាទី រំលងអធ្រាត្រ ឈានចូល​នៅ​ថ្ងៃ​អង្គារ ទី ១១ ខែកញ្ញា ឆ្នាំ​២០១៨ ​នៅត្រង់ចំណុច មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ពោធិ៍ចិនតុង​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រ៉ុ​ស្ស៊ី ក្នុង​សង្កាត់​ការកាប​ទី​២ ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​មុខ ពេល​កើតហេតុ​គេ​ឃើញ​មាន​រថយន្ដ​ម៉ាក លុច​សុ​ី​ស RX300 ពណ៌​ស ដែល​ពាក់​ស្លាក​លេខ ភ្នំពេញ​2AW.1680 បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ សហព័ន្ធ​រ៉ុ​ស្សុ​ី ទិសដៅ​ពី​លិច​មក​កើត ក្នុង​ល្បឿន​លឿង រួមទាំង​អ្នកបើកបរ​ស្រវឹង​ផង ក៏បាន​រេ​ចង្កូត មក​ខាងឆ្វេង​ដៃ​ទៅបុក​ជាមួយនិង​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​វៀច​ចេញពីរ​ជួរ​អស់​មួយ​កង់ ឯ​រថយន្ដ​បង្ក​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ ចំណែកឯ​បុរស​ម្នាក់​ជា​អ្នកបើករថយន្ដ រងរបួស​ធ្ងន់ធ្ងរ​បា​ក់ជើង និង​បែកក្បាល និង​អ្នករួមដំណើរ​រងរបួស​ស្រាល់ ហើយក៏​ចុះ​ពី​រថយន្ត​ទៅ​ជិៈ​ម៉ូតូឌុប​ហៅ​ម្ចាស់​រថយន្ត​មក​កន្លែងកើតហេតុ​។ តាម​សម្តី​ម្ចាស់​រថយន្ត​បាន​ប្រាប់ថា​ពួកគាត់​បាន​ផឹក​សុ​ី​នៅ​ហាង​មួ​កន្លែង​ហើយ​មិត្ត​ភ័ក្ត្រ​របស់គាត់​បាន​ខ្ចី​រថយន្ត​បើក​ជូន​មិត្ត​ភ័ក្ត្រ​ម្នាក់ទៀត​ទៅផ្ទះ ស្រាប់តែ​មកជួប​គ្រោះថ្នាក់​ចរាចរ​ណ៏​បែប​និង​ទៅវិញ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ចុះ​ដល់​កន្លែងកើតហេតុ និង​ទាក់ទង​ទៅ​ជំនា​ញច​រា​រណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​វាស់វែង​យក​រថយន្ដ​បង្ក​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕​B

#