ស្រវឹងស្រា​បើករថយន្ត​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ត្រូវ​រថយន្ត​មួយគ្រឿង​ទៀត​បុក​ចំពាក់​កណ្តាល រង​ការខូចខាត​

139
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់ ស្រវឹងស្រា​បើករថយន្ត​កាមរី​ហាយ​ប្រ៊ី​ត​មួយគ្រឿង ឆ្លងកាត់​ផ្លូវបំបែក​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន ក៏ត្រូវ​រថយន្ត​មួយគ្រឿង​ទៀត បុក​ចំពាក់​កណ្ដាល​ពេញទំហឹង បណ្ដាល​ឲ្យ​ខ្ទាត​ទៅបុក​នឹង​លូ ដែល​គេ​ដាក់​បិទផ្លូវ រង​ការខូចខាត​យ៉ាងដំណំ កាលពី​វេលា​ម៉ោង ១០​និង ១០​នាទី​យប់ ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ត្រង់ចំណុច​ខាងមុខ​ស្ថានីយប្រេងឥន្ធនៈ​ភី​ធី​ធី តាម​បណ្ដោយ​ផ្លូវ​ហាណូយ កែង​និង​ផ្លូវ​៩២ ស្ថិតក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ បើករថយន្ត​មួយគ្រឿង​ម៉ាក​កាមរី​ហាយ​ប្រ៊ី​ត ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2AU 2489 ដោយ​ធ្វើដំណើរ តាម​បណ្ដោយ​ផ្លូវ​៩២ ទិសដៅ ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន​។ លុះ​មកដល់​ចំណុចកើតហេតុ រថយន្ត​ខាងលើ ក៏បាន​បើក​ឆ្លងកាត់​ផ្លូវ​ហាណូយ​ក្នុង​ល្បឿ​ង​លឿន ខ្វះ​ការប្រុងប្រយ័ត្ន​។ ស្របគ្នា​នោះដែរ ក៏​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក SCION ពណ៌​គ្រាប់អំពិល ពាក់​ផ្លាកលេខ ភ្នំពេញ 2AX 9786 បើកបរ​ដោយ​បុរស​ម្នាក់ តាម​បណ្ដោយ​ផ្លូវ​ហាណូយ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង និង​ក្នុង​ល្បឿន​លឿន ក៏​ចំពាក់​កណ្តាល​ពេញទំហឹង បណ្ដាល​ឲ្យ​រង​ការខូចខាត​ក្រពឹត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​ទៅមុខ​លែងរួច​។

​ក្រោយពេល​កើតហេតុ​រថយន្ត​ទាំងពីរ​គ្រឿង​ខាងលើ ក៏​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​បាន​នាំខ្លួន អ្នកបើកបរ​រថយន្ត​កាមរី​ហាយ​ប្រ៊ី​ត យកទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ធ្វើការ​វាស់​ជាតិ​អាកុល​ឃើញ​មាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន​។ និង​ធ្វើការ​វាស់វែង​ស្ទូច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​ជា​បន្តទៀត នៅពេល​ក្រោយ​៕ ល​