ស្រវឹងស្រា​បើករថយន្ត​ធ្លាក់​ផ្លូវ​ចូល​បឹង​សំណាង​គ្ម​អ្នករងរបួស​

710
ចែករម្លែក

ដោយ:ចាន់តូ/​ភ្នំពេញ ៖ ប្ដី​ប្រពន្ធ​ពីរ​នាក់​រួម​និង​កូនតូច​ម្នាក់ទៀត  ​បើករថយន្ត​មួយគ្រឿង​ស្រវឹងស្រា​បោះពួយ​យ៉ាង​លឿន​បាន​ហោះ​ធ្លាក់​ចេញពី​ផ្លូវ​ បណ្ដាល​ឲ្យ​ចូលក្នុង​ទឹក​បឹង​លិច​មួយ​កំណាត់ មុខ​ទៅ​លែងរួច​តែ​សំណាងល្អ​មិនមាន​អ្នករបួស​។​ ​ហេតុ​ការ​ណ៌​នេះ​កើតឡើង​នៅវេលា​ម៉ោង​២៣​និង​៤០​នាទី​យប់​ថ្ងៃ អាទិត្យ ទី​១៨ ខែ​វិឆ្ឆិកា​ឆ្នាំ​២០១៨​។ នៅក្នុង​ភូមិ​ចុង​បឹង ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ហាន​ណូយ​កែង​និង​ផ្លូវ​កប់​ស្រូវ​ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ​មុនពេល​កើតហេតុ​គេ​ឃើញ​ប្ដី​ប្រពន្ធ​ពីរ​នាក់​រួម​និង​កូនតូច​ម្នាក់ទៀត​បើករថយន្ត​ម៉ាក​TACOMA ពណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AL2309 ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន។ ​ខ​ណៈ​មកដល់​ចំនុចកើតហេតុ​ខាងលើ​បាន​ហោះ​ធ្លាក់​ចេញពី​ផ្លូវ​ចូល​ទឹក​បឹង​លិច​មួយ​កំណាត់​មុខ​ទៅ​លែងរួច​ តែ​សំណាងល្អ​មិន​បង្ករ​ឲ្យ​អ្នកណាម្នាក់​រងរបួស​នោះទេ​។​

​បើតាម​សម្តី​ប្រពន្ធ​រងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា​ពួកគាត់​បីនាក់​ប្តី ប្រពន្ធ​និង​កូនតូច​បានចេញ​ពី​ខួបកំណើត​បងប្អូន​នៅ​ជិត​ផ្សារ​ដី​ហុយ​ក្នុង​គោលបំណង​ត្រឡប់ទៅផ្ទះ​វិញ​នៅឯ​ជិត​ផ្សារ​ឧដ្ដុង្គ ប្តី​របស់គាត់​ជា​អ្នកបើករថយន្ត​ដោយ​ស្ថានភាព​ស្រវឹង​ផង​នោះបាន​បើក​យ៉ាង​លឿន​ហោះ​ចួ​ល​ទឹក​បឹង​បែបនេះ​ឡើង​។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ដល់ទី​តាំង​កើតហេតុ​ដោយ​មិន​បះ​ពាល់​សម្បត្តិ​រដ្ ឋ​បាន​ឲ្យ​ម្ចាស់​រថយន្ត​ស្ទួ​ច​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕​B/