ស្រវឹងស្រា​បើករថយន្ត​បុក​រ៉ឺម៉ក​ម៉ូតូ​កង់​បី និង​បុក​រនាំង​ពុះ​ចែក​ទ្រូងផ្លូវ​, ម្ចាស់​កង់​បី​របួសធ្ងន់​

1056
ចែករម្លែក

​ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់ ស្រវឹងស្រា​ជោកជាំ បើករថយន្ត ក្នុង​ល្បឿន​លឿន​ទៅបុក​ម៉ូតូ​កង​បី​មួយគ្រឿង បណ្តាល​ឲ្យ​ក្រឡាប់ ហើយ​បន្ត​ជ្រុល​ទៅបុក​របាំង​ថ្ម ពុះ​ចែក​ទ្រូងផ្លូវ ខូចខាត​អស់​ចំនួន​៦​ផ្ទាំ រងរបួស​ធ្ងន់​ម្ចាស់​រ៉ឺម៉ក​កង់​បី​ម្នាក់ កាល​វេលា​ម៉ោង ១២​និង​៥០​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៨ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​។

​តាម​សម្ដី​សាក្សី​នៅ​កន្លែង​ហេតុ​និយាយថា រ៉ឺម៉ក​កង់​បី​ពណ៌​ក្រហម​អត់​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​បើក​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច រង​បួស​ធ្ងន់​។ ចំណែក​រថយន្ត​បង្ក ម៉ាក​នីសា​ន់​ដឹក​ដី ពណ៌​ក្រហម​ពាក់​ស្លាក​លេខ ចង្កូត​ស្តាំ PP-1445 បើកបរ​ដោយ​បុរស​ម្នាក់​នឹង​ព្រូ​ម្នាក់ ក្នុងស្ថានភាព​ស្រវឹងស្រា​ជោកជាំ បើក​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ស្រប​ទិស​គ្នា​ក្នុង​ល្បឿន​លឿន​។

​ប្រភព​ឲ្យ​ដឹង​បន្តថា មុនពេល​កើតហេតុ គេ​ឃើញ រថយន្ត​បង្ក​ខាងលើ បើក​រេ​ចង្កូត​ពេញ​ផ្លូវ ហើយ​បាន​ទៅបុក​ម៉ូតូ​កង់​បី មួយគ្រឿង បណ្ដាលឱ្យ​ដួល​ក្រឡាប់​អូស​ជិត​១០​ម៉ែត្រ បន្ទាប់មក​រថយន្ត​បង្ក ខាងលើ​មិន​ព្រម​ឈប់​បន្ត​ទៅបុក របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ដួល​អស់​៦​កង់ បណ្ដាល​ឲ្យ​រថយន្ត​បង្ក​បើករ​យ៉ែ​ត្រឡប់​ទៅក្រោយ តែ​ថយ​ចេញ​មិន​រួច ហើយ​ភ្លាមៗ​នោះ​អ្នកបើកបរ ព្យាយាម​ចុះ​រត់គេចខ្លួន ត្រូវបាន​ប្រជាពលរដ្ឋ​ឃាត់​រួមជាមួយ​ព្រូ​ម្នាក់​ផងដែរ​។ ចំណែក​ម្ចាស់​កង់​បី​រងរបួស​បញ្ជូនទៅ​មន្ទីរពេទ្យ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​រថយន្ត និង​រ៉ឺម៉ក​កង់​បី ទៅ​រក្សាទុក​នៅ​ចរាចរ​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕ ល​