ស្រវឹងស្រា​ហើយ​ចុះទៅ​បើកកាណូត ខណៈដែល​ទាញ​ខ្សែ​បញ្ឆេះ​ម៉ាស៊ីនរ​អឹ​ល​ជើង​ធ្លាក់​លង់ទឹក​ស្លាប់​

595

​ព្រះវិហារ​: បុរស់​ម្នាក់​កំពង់តែ​ស្រវឹងស្រា ហើយ​ប្រាប់​ប្រពន្ធ​ថា ទៅយក​កាណូត​ដើម្បី​ឆ្លងទៅ​ត្រើយម្ខាង​ទៅយក​អាគុយ​មក​ចាប់​បំភ្លឺ​ភ្លើង​ក្នុងផ្ទះ ត្បិត​មិនទាន់មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់​នៅឡើយ​ទេ ខណៈពេលដែល​ចុះទៅ​ដល់​លើ​កាណូត​ហើយ ក៏​ទាញ​ខ្សែ ដើម្បី​បញ្ឆេះ​ម៉ាស៊ីន​កាណូត​ពេល​កំពុង​ទាញ​ខ្សែ ស្រាប់តែ​រអិល​ជើង​ធ្លាក់​ពីលើ​កាណូត​ចូលទៅក្នុង​ទឹក បណ្តាល​ឲ្យ​លង់​ឈ្លក់ទឹក​ដាច់ខ្យល់​ស្លាប់ ស្ថិតនៅ​ចំណុច​ចំងាយ​ពី​ផ្ទះ​ប្រហែល​៣០០​ម៉ែត្រ ទឹក​បែក​វាល ភូមិ​ថ្មី សង្កាត់​កំពង់​ប្រណាក ក្រុង​និង​ខេត្តព្រះវិហារ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី ល្ងាច​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៧​។​

​លោក ក្រូច ប៊ុន​តូ នាយ​ប៉ុ​សិ៏​រដ្ឋបាល​សង្កាត់​កំពង់​ប្រណាក​បាន​ឲ្យ​កាសែត​រស្មី​កម្ពុជា​ដឹងថា បុរស​ដែល​ស្រវឹងស្រា​លុងទឹក​ស្លាប់​នោះ​មានឈ្មោះ កែ សុ​មឿ​ន ភេទ​ប្រុស អាយុ​អាយុ​៣៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​គោគ​បេង សង្កាត់​កំពង់​ប្រណាក ក្រុង​និង​ខេត្តព្រះវិហារ​។​

​លោកនាយ​ប៉ុ​សិ​សង្កាត់​កំពង់​ប្រណាក បាន​ឲ្យ​ដឹង​ទៀតថា ប្រពន្ធ​ជនរងគ្រោះ​បាន​រៀបរាប់​ឲ្យ​នគរបាល​ថា មុន​កើតហេតុ​ប្តី​របស់គាត់​បាន​ផឹកស្រា​ស្រវឹង ហើយ​ខណៈនោះ​គាត់​បាន​ប្រាប់​ប្រពន្ធ​ថា គាត់​ទៅយក​កាណូត ដើម្បី​ឆ្លង​ទៅយក​អាគុយ ដើម្បី​យកមក​ចាប់​បំភ្លឺ​ក្នុងផ្ទះ​ពេលដែល​ប្តី​ចេញទៅ ស្រាប់តែ​មិនឃើញ​ប្តី​ត្រឡប់មកផ្ទះ​វិញ​នោះទេ ហើយ​ប្រពន្ធ​មិនបាន​ចាប់អារម្មណ៍​ផងដែរ ព្រោះ​ស្មានថា ប្តី​របស់ខ្លួន​ហួស​ទៅ​ផឹកស្រា​កន្លែង​ណា​ទៀត​។ ប្រពន្ធ​ជនរងគ្រោះ​បាន​និយាយ​បន្តថា ជនរងគ្រោះ​ចេញទៅ​តាំងពី​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១​ខែសីហា រហូតដល់​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៧ ទើប​ដឹងថា ប្តី​ស្រវឹងស្រារ​អឹ​ល​ជើង​ធ្លាក់​លង់ទឹក​ស្លាប់​។​

​ក្រោយពី​ប៉ូលិស​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​រួចមក បាន​សន្និដ្ឋានថា សាកសព​បុរស់​ខាងលើ​នោះ ពិ​ជា​ស្រវឹងស្រា​ហើយ​បាន​រអិល​ជើង​ធ្លាក់​ពីលើ​កាណូត​ស្លាប់បាត់​បង់ជីវិត​មែន​។ បច្ចុប្បន្ននេះ ប៉ូលិស​បានប្រគល់​សាកសព​ដល់​ក្រុមគ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ​៖ សៅ​វ៉ាន់ឌី​