ស្រវឹងស្រា​ បើករថយន្ត​បុក​រះ​ម៉ូតូ​និង​រថយន្ត​ជាច្រើន​គ្រឿង ​រក​រឿង​មិន​ឲ្យ​ថតរូប

492
ចែករម្លែក

ដោយៈ​ចាន់តូ​-ភ្នំពេញ​៖ បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​កា​មី​បា​ឡែ​ន​មួយគ្រឿង​បុ​រះ​ម៉ូតូ​ រថយន្ត​និង​កង់​បីនៅពីរ​កន្លែង​ផ្សេងគ្នា​ជាច្រើន​គ្រឿង បណ្តាល​ឲ្យរង​ការខូចខាត​យ៉ាងដំណំ និងរថយន្ត​បង្ក​បើក​រត់ ត្រូវបាន​សមត្ថកិច្ច​ចាប់បាន​មកវិញ ​ខ​ណៈ​នោះ​ក្រុម​អ្នកសារព័ត៌មាន​បាន​ចុះ​ផ្តិត​យក​រូបភាព ​តែ​ត្រូវបាន​បុរស​ស្រវឹងស្រា​​រករឿង​ហាម​មិន​ឲ្យ​ថតរូប ។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​:៣០​នាទី​ យប់​ថ្ងៃទី​១៣​ខែ​កក្កដា​ឆ្នាំ​២០១៩​ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​១៤៦ ក្រោយ​សណ្ឋាគារ​ប្រេ​ស៊ី​ដង់ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ​មុន​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ស្រវឹងស្រា​ បើករថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង​ពណ៌​ទឹកប្រាក់​ពាក់​ផ្លាក​លេខ​ភ្នំពេញ​2AS-6547​ បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​១៤៦​ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន ​ខ​ណៈ​មកដល់​ចំណុចកើតហេតុ​បាន​រេ​ចង្កូត​ទៅខាង​ឆ្វេង​ដៃ​ជ្រុល​ទៅបុក​រះ​ម៉ូតូ​ចំនួន​បី​គ្រឿង​ដែលម្ចាស់​ចត​ស្ងៀម​តាម​ចិញ្ចើមផ្លូវ​ បណ្តាល​ឲ្យ​រង​កា​ខូចខាត​។ បន្ទាប់មក​រថយន្ត​មិនបាន​ឈប់​ទទួល​ខុល​ត្រូវ​នោះទេ​ ​បាន​ព្យាយាម​បើក​រត់​មកដល់​អគារ​ទី​៣​បូរី​កីឡា​ផ្លូវ​១៦៤ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​ បាន​ជ្រុល​បុក​រះ​រថយន្ត​មួយគ្រឿង​និង​ម៉ូតូ​កង់​បី​មួ​យគ្រឿង​ទៀត​ដែលចត​ស្ងៀម​តាម​ចិញ្ចើមផ្លូវ​រង​ការខូចខាត​យ៉ាងដំណំ​ ចំណែក​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​បន្តទៀត​ តែ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​៧​មករា​ល្បាត​ឃើញ​​ ឃាត់ខ្លួន​អ្នកបើកបរ​និង​រថយន្ត​បាន​ភ្លាមៗ​។​

ខ​ណៈ​នោះ​ក្រុម​អ្នកសារព័ត៌មាន​ចុះ​ទៅដល់​ទីតាំង​កន្លែងកើតហេតុ​និង​បាន​សួ​នាំ​ ហើយ​បានធ្វើការ​សូម​ថត​យក​រូបភាព​ ភាគី​ខាង​រងគ្រោះ​ក៏បាន​យល់ព្រម​ឲ្យ​អ្នកសារព័ត៌មាន​ថត​ដែរ ។ ស្រាប់​តែលេចមុខ​បុរស​ម្នាក់​អង្គុយ​នៅ​ចំណុច​កន្លែងកើតហេតុ​ដើរមក​តម្រង់​អ្នកសារព័ត៌មាន​និង​បាន​យក​ទូរ​ស័ព្ទដៃ​មក​ថតរូប​អ្នក​សា​រ​ព័​ត៌​មានទៀត ថែមទាំង​មិន​ឲ្យអ្នកសារព័ត៌មាន​ថតរូប​នៅ​នឹង​កន្លែងកើតហេតុ​និង​បាន​រករឿង ​ហើយ​ប្រាប់​ទៅ​អ្នកសារព័ត៌មាន​ថា​គ្មាន​សិទ្ធិ​ថតរូប​នៅតាម​ចិញ្ចើមផ្លូវ​នោះដោយ​គ្មានការអនុញ្ញាត​ពី​រូបគេ​ដោយ​គ្មានហេតុផល​។​ចំណែក​ខាង​អ្នកសារព័ត៌មាន​ក៏មិន​តប​តទៅ​ទៅវិញ​ដែរ​សូម​ឲ្យ​តែ​លុប​រូបថត​ចេញពី​ទូរ​សព្ទ័​ដៃ​វិញ​ទៅបាន​ហើយ​។​

​ក្រោយ​កើតហេតុ ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច កិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​និង​ម៉ូតូ​និង​រថយន្ត​ម៉ូតូ​កង់​បី​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួល​គោក​រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕​/Ha