ស្រវឹង​កុំ​បើកបរ​! បុរស​ម្នាក់​បើកឡាន​បុក​របាំង​ថ្ម មុខ​វិទ្យាល័យ​បាក់​ទូក​

817
ចែករម្លែក

(​ភ្នំពេញ​) ៖ បុរស​ម្នាក់​បើកបរ​រថយន្ដ​ក្នុងស្ថានភាព​ស្រវឹង បាន​បុក​នឹង​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ កាលពី​ម៉ោង​៥​និង​២០​នាទី​ទៀបភ្លឺ ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៧ មុខ​វិទ្យាល័យ​បាក់​ទូក ផ្លូវ​១៦៩ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​

​សាក្សី​បាន​និយាយថា រថយន្ត​បង្ក​ម៉ាក​កា​ម៉ា​រី​បា​ឡែ​ង ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ ភ្នំពេញ 2F 5396 ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង នៅលើ​ផ្លូវ​១៦៩ លុះ​មកដល់​ចំណុចកើតហេតុ ក៏​រ៉េ​ចង្កូត​បុក​ផ្ទាំង​ថ្ម​តែម្តង​។ ភ្លាមៗ គេ​បាន​តៃកុង​ឡាន​វ័យ​ប្រហែល​៤០​ឆ្នាំ ដែល​រងរបួស​ត្រង់​ក្បាល​បន្តិចបន្តួច ដោយ​ផ្ទុះ​សុវត្ថិ​ភាពជា​ជំនួយ ហើយ​ចេញពី​រថយន្ត​ទាំង​ស្រវឹង រួច​ហៅ​ម៉ូតូ​កង់​៣​ជិះ​ទៅ​បាត់​។​

​នគរបាល​ជំនាញ​បន្ទាប់ពី​វាស់វែង​រួច បាន​យក​រថយន្ត​ទៅ​រក្សាទុក រង់ចាំ​ការដោះស្រាយ​នាពេល​ក្រោយ​៕L ដោយ​៖ លីន​ណា​