ស្រវឹង​បើក​ម៉ូតូ​MSX បុក​រថយន្ត​គេ​ឈប់ : ស្លាប់​ម្នាក់​,​របួសធ្ងន់​ម្នាក់​

580

(​បន្ទាយមានជ័យ​) : យុវជន​២​នាក់​ផឹកស្រា​ស្រវឹង​បាន​បើក​ម៉ូតូ MSX ទៅបុក​រថយន្ត​គេ​ឈប់​នៅ​ចិញ្ចើម​ថ្នល់ជាតិ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​។ ហេតុការណ៍​កើតឡើង​កាលពី​ម៉ោង​៨​យប់ ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ភូមិ​ពោធិ​រៀង ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ រស់ សំបូរ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​មង្គល​បូរី​បាន​ឲ្យ​ដឹងថា : យុវជន​រងគ្រោះ​មាន​១- ឈ្មោះ ប្រាក់ ទី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្លាប់ មាន​លំនៅ​ភូមិ​ព្រៃទទឹង ឃុំ ភ្នំ​តូច ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ និង​អ្នករួមដំណើរ ២-​ឈ្មោះ ឌី ឆា​លី ភេទ​ប្រុស អាយុ​២១​ឆ្នាំ របួសធ្ងន់​បាក់ឆ្អឹង​ស្មងជើង​ខាងស្តាំ មាន​លំនៅ​ភូមិ​បឹងរាំង ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូរី​ដែរ​។​

​នៅ​មុនពេល​កើតហេតុ​នោះ មាន​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា​MSX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ ១N-១១៧៣ បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ដោយ​អ្នកបើក​និង​អ្នករួមដំណើរ​បាន​ស្រវឹងស្រា​យ៉ាងខ្លាំង បាន​បើក​ទៅបុក​រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​ធុន​ធំ​ប្រភេទ​ដឹកទំនិញ ព៌​ណស ពាក់​ស្លាក​លេខ ព្រះសីហនុ ៣A-១៣៨៤ ឈប់​នៅ​ចិញ្ចើមផ្លូវ​។​

​ក្រោយពី​កើតហេតុ អ្នកបើករថយន្ត​ដែល​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់​គេចខ្លួនបាត់ ចំណែក​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព កម្ពុជា​-​ជប៉ុន មង្គល​បូរី​។ រីឯ​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​៕L ដោយ : ប​.​ជ័យ​