ស្រវឹង​ស្រា​យក​កូន​អ្នកដទៃ​អាយុ​ជាង​៣​ខែ​បោះចោល​លើដី​ភក់​បណ្តាលឲ្យ របួសធ្ងន់​

264
ចែករម្លែក

ដោយៈ​ឆាយា​នាថ​/​កណ្តាលៈ​បុរស​ម្នាក់​ស្រវឹងស្រា​ខ្លាំង​បាន​យក​កូន​អ្នកដទៃ​អាយុ​ជាង​៣​ខែ​បោះចោល​លើដី​ភក់​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ជាបន្ទាន់​។​​ជនល្មើស​ត្រូវបាន​សមត្ថ​កិច្ច​ចាប់ខ្លួន​ភ្លាមៗ​ផងដែរ​។​

ហេតុការណ៍​នៃ​អំពើហិង្សា​លើ​កុមារ​នេះ​កើតឡើង​នៅ​ភូមិ​សៀមរាប​ឃុំ​សៀមរាប​ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល​កាលពី​​ម៉ោង​៧​យប់​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០១៩ ។​

សមត្ថកិច្ច​បញ្ជាក់ប្រាប់​ថា​ជនរងគ្រោះ​ឈ្មោះ​យី​ម​ឡៃ​ធី​ភេទ​ប្រុស​អាយុ​៣​ខែ​កន្លះ​។​ចំណែក​ជនសង្ស័យ​ឈ្មោះ​រិ​រ៉ាត់​​អាយុ​២៧​ឆ្នាំ​។​ជនសង្ស័យ​ស្រវឹងស្រា​និង​បែក​ថ្នាំញៀន​ផង​បាន​យក​ក្មេងរងគ្រោះ​ពី​ក្នុង​អង្រឹង​ក្រោម​សំ​យ៉ាប​ផ្ទះ​បោះ​ទៅលើ​ដី​ភក់​។​ក្រោយមក​ឪពុកម្តាយ​ក្មេងរងគ្រោះ​បាន​យក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​រាជធានី​ភ្នំពេញ​ដើម្បី​ព្យាបាល ។​

​បន្ទាប់មកទៀត​ឪពុក​ក្មេងរងគ្រោះ​បានដាក់​ពាក្យបណ្តឹង​ទើប​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តាលស្ទឹង​៕S/​សរន