ស្រវឹង ស្រា​បើ​ក​រថយន្តទៅបុក​ពីក្រោយរថយន្តធុនធំ បណ្តាល​ឲ្យ រង​ការខូចខាតយ៉ាងដំណំ

179
ចែករម្លែក

ដោយ:​ចាន់តូ​/​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ជោកជាំ​បើករថយន្ត​ស៊េរី​ទំនើប រ៉េ​ង​រូ​វើ មួយគ្រឿង​​ក្នុង​ល្បឿន​យ៉ាង​លឿន​រួច​ក៏​ជ្រុល​ទៅបុក​ពីក្រោយ​រថយន្តស្ទូច​ធន់​ធំ​មួយគ្រឿង​ទៀត ​ដែល​កំពុង​ឈប់​ចត​នៅលើ​ចិញ្ចើមផ្លូវ ​ដើម្បី​ស្ទូច​បង្គោល​ភ្លើង​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ដែល​រួម​ដំណើរ​លើ​រថយន្ត​រងរ​បួស​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩​ត្រង់ចំណុច​ខាងមុខសាលា បឋម សិក្សា​ទួលគោក តាម​បណ្ដោយ​ផ្លូវ​២៨៩ ស្ថិតក្នុង​សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក​។

​តាម​ប្រភពព័ត៌មាន​ពី កន្លែង​កេី​ត ហេតុ បាន រៀប​ប្រាប់ឲ្យដឹងថា នៅមុនពេលកេី​ត​ហេតុ គេ​ឃេី​ញបុរស​ម្នាក់ ស្រវឹង ធ្លាក់​ភ្នែក បេី​កបរ​រថយន្ត មួយគ្រឿង​ម៉ាក រ៉េ​ង​រូ​វើ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-9998​ និង​មាន ស្ត្រី ម្នាក់ ទៀត រួម ដំណើរ ពី ក្រោយ ដោយ​បេ​ី​ក​តាម បណ្ដោយ ផ្លូវ ២៨៩ ក្នុង ទិសដៅ មកពី ជេ​ី​ង​ទៅ​ត្បូង និង​ក្នុង​ល្បឿន​យ៉ាង​លឿន ។ លុះ​មកដល់​ចំណុច កេ​ី​ត​ហេតុ ដែល មាន រថយន្ត ស្ទូច ធន់​ធំ មួយ គ្រឿង ទៀត ម៉ាក KATO ពណ៌ លឿង គ្មាន​ស្លាក់​លេខ ដែល កំពុង ឈប់ ចត នៅ លេ​ី ចិញ្ចើម ផ្លូវ ស្ទូច បង្ក្រាប ភ្លេ​ី​ង នៅ ត្រង់ ចំណុច កេ​ី​ត​ហេតុ ដោយ មាន អ្នក ឈរ ក្រវី ភ្លេ​ី​ង ពិល ជា សញ្ញាណ ផង ដែរ ។ ខណៈពេល នោះ ដោយ អ្នក បេ​ី​កបរ រថយន្ត រ៉េ​ន រ៉ូ​វើ​រ ខាងលើ ស្រវឹង ខ្លាំង ពេក ក៏ ជ្រុល​ទៅខាង ស្តាំ ទៅ បុក​ពីក្រោយ រថយន្ត ស្ទូច ខាង​លេ​ី ចំ​ពេញ ទំហឹង​ បណ្ដាល ឲ្យ​ស្ត្រី​ម្នាក់​ដែល​រួម​ដំណេ​ី​រ​នៅ​លេ​ី​រថយន្ត រ៉េ​ន រ៉ូ​វើ​រ សន្លប់ ស្ដូកស្ដឹង ចំណែក ឯ រថយន្ត រង​ការខូចខាត ក្រពឹត ផ្នែក ខាងមុខ យ៉ាង ដំណំ រីឯ​រថយន្ត ស្ទូច រង​ការខូចខាត បន្តិចបន្តួច ។

ក្រោយ មក ក៏មាន សមត្ថកិច្ច​មូល ដ្ឋា​ន បាន ចុះមក អន្តរាគមន៍ ដល់ កន្លែង កើត ហេតុ ភ្លាមៗ ផងដែរ ។

​ក្រោយ ពេល កើត ហេតុ ក៏មាន រថយន្ត សង្គ្រោះ បន្ទាន់ បាន ចុះមក ដឹក ស្ត្រី រងគ្រោះ ខាង លើ ទៅ សង្គ្រោះ ភ្លាមៗ តែម្ដង។ ដោយឡែក រថយន្ត ទាំង ពីរ គ្រឿង ក៏ ត្រូវ បាន សមត្ថកិច្ច មូល ដ្ឋា​ន ធ្វើការ ទាក់ទង ហៅ សមត្ថកិច្ច ជំនាញឲ្យចុះមក ធ្វើការ វាស់ វែង យក ទៅ រក្សា ទុក នៅ ការិយាល័យ ចរាចរណ៍ ផ្លូវ គោក នៃ​ស្នង ការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ដេី​ម្បី រង់ចាំ ធ្វើ ការ ដោះស្រាយ គ្នា ទៅ តាម ផ្លូវ ច្បាប់ ជា​បន្ត ទៀត នៅ ពេល ក្រោយ ៕​B/