ស្រឡាញ់​អូន​ពេក ឮ​មិត្តស្រី​ភ្ជាប់ពាក្យ​ជាមួយ​ប្រុស​ផ្សេង ក៏​ឡាយ​វីដេអូ​ធ្វើអត្តឃាត​

303
ចែករម្លែក

​ដោយសារតែ​ឥទ្ធិពល​ស្នេហា យុវជន​ខក​ស្នេហ៍​អាយុ ២២ ឆ្នាំ​បាន​ឡាយ (Live) វីដេអូ ធ្វើអត្តឃាត​តាម​ហ្វេ​ស​ប៊ុ​កប​ង្ក​ការភ្ញាក់ផ្អើល​ពេញ​បណ្ដាញ​សង្គម បន្ទាប់ពី​មិត្តស្រី​របស់ខ្លួន​ស្រវា​រក​ប្រុស​ថ្មី​។​

​យុវជន ស្យាម ស៊ីកា​វ៉ា (Shyam Sikarwar) ឬ​ដែល​គេ​ស្គាល់​ថា រ៉ា​ច (Raj) បាន Live វីដេអូ​ឃ្លី​ប​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​បង្ហាញ​ពី​សកម្មភាព​ខ្លួន​ចងក ក្នុង​ព្រះវិហារ​មួយ​ស្ថិត​ក្នុងភូមិ​រ៉ា​យ​ប៉ា (Raybha) ជិត​ក្រុង អា​ហ្គ្រា (Agra) រដ្ឋ​អ៊ុត​តា ប្រា​ដេ​ស ប្រទេស​ឥណ្ឌា ។​

​យោងតាម​កាសែត Times of India បានឱ្យដឹងថា យុវជន​រូបនេះ​បាន​បន្សល់ទុក លិខិត​បណ្ដាំ ៤ ទំព័រ​ដើម្បី​សុំទោស​ក្រុមគ្រួសារ និង​ផ្តាំ​ឱ្យ​បរិច្ចាគ​សរីរាង្គ​របស់​ខ្លួន​។

​ទោះជា​យ៉ាងណា គេ​មិនដឹង​ច្បាស់​ថា​តើ ស៊ីកា​វ៉ា បាន​ចែកផ្លូវ​គ្នា​ពី​នារី​រូបនោះ ឬក៏​ពួកគេ​នៅ​ទាក់ទង​គ្នា​នៅឡើយ​នោះទេ​ពេល​នាង​ភ្ជាប់ពាក្យ​។

​យោងតាម​សេចក្ដីរាយការណ៍​ថា អ្នកស្រុក​បាន​ប្រទះឃើញ​សាកសព​ជនរងគ្រោះ នៅក្នុង​ព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២០ ខែកក្កដា បន្ទាប់ពី​ជនរងគ្រោះ​បង្ហោះ​វីដេអូ Live រូ​ច​។

​នៅក្នុង​វីដេអូ​ឃ្លី​ប​រយៈពេល ៤​នាទី​នោះ ជនរងគ្រោះ​ស្នើសុំ​អាជ្ញាធរ​កុំឱ្យ​មាន​ចំណាត់កា​រលើ​អ្នកណាម្នាក់​ជុំវិញ​ការស្លាប់​របស់ខ្លួន​។

​យុវជន​នេះ​និយាយថា “​ខ្ញុំ​នឹក​នាង​ណាស់ ហើយ​មិនអាច​រស់​ដោយ​គ្មាន​​នាង ឡើយ​។ ខ្ញុំ​មិនអាច​ទទួលយក​បានទេ​ដែល​នាង​ត្រូវ​រៀបការ​ជាមួយ​អ្នកផ្សេង​។ អារម្មណ៍តានតឹង​ដែល​បាត់បង់​នាង​បាន​ប៉ះពាល់​ផ្លូវចិត្ត​ខ្ញុំ​ខ្លាំងណាស់​រហូតដល់​ខ្ញុំ​បាត់បង់​ការងារ​”​។

​ក្រោយ​ធ្វើ​កោសល្យវិច័យ​រួច ប៉ូលិស​បានប្រគល់​សាកសព​ឱ្យទៅ​សាច់ញាតិ ដើម្បី​ធ្វើ បុណ្យ​តាម​ប្រពៃណី​៕ ប្រែ​សម្រួលៈ​ខុម/Ha