ស្រឡាំងកាំង​ចំពោះ​រូបរាង​ត្រី​ដ៏​សែន​ចម្លែក​នេះ​

562
ចែករម្លែក

អ្នកនេសាទ​ម្នាក់​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​គាត់​ចាប់បាន​ត្រី​ដ៏​សែន​ចម្លែក និង​គួរឱ្យ ខ្លាច​មួយ​ក្បាល ហើយ​សូម្បីតែ​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ក៏​ភ្ញាក់ផ្អើល និង​ស្រឡាំងកាំង​ដែរ នៅពេល​គាត់​បង្ហោះ​រូប​ត្រី​នេះ​តាម​ហ្វេ​ស​ប៊ុ​ក​។
​ ​
​អ្នកនេសាទ​ដែលមាន​ឈ្មោះថា ទ្រែ​ប​មែន បឺ​មែ​គ្វី (Trapman Bermagui) មកពី​ក្រុង ស៊ីដនី ប្រទេស​អូស្ត្រាលី បាន​បង្ហោះ​រូបនេះ​ដោយ​ដាក់​ចំណងជើង​ថា “​ខ្ញុំ​មិនដឹងថា វា​ជាស​ត្វ​អី​ឱ្យ​ប្រាកដ​ទេ ចុះ​អ្នកដឹង​ទេ​?”
​ ​
អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ជាច្រើន​បាន​ចូលរួម​ខំ​មិន​ទស្សន៍ទាយ ពី​ឈ្មោះ​របស់​វា ប៉ុន្តែ​ទាយ​ខុស ដោយ​ក្នុងនោះ​មានតែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ដែល ទាយ​ត្រូវ​។
​ ​
សូមបញ្ជាក់ថា ត្រី​ដ៏​ចម្លែក​នេះ​មានឈ្មោះ​ដល់​ទៅ ៣ ឯណោះ​ដូចជា Haplophryne mollis ឬ Ghostly Seadevil ឬ Soft Leftvent​។ ហើយ​យោងតាម​អ្នកជំនាញ​និយាយថា ត្រី​ចម្លែក​នេះ​រស់នៅក្នុង​សមុទ្រ​ទឹក​ជ្រៅ​ដល់​ទៅ ២.២៥០ ម៉ែត្រ​ឯណោះ​៕ ប្រែ​សម្រួលៈ ខុម​