ស្រាវីស្គីដ៏កម្រត្រូវបានលក់ដេញថ្លៃ ១លានដុល្លារក្នុងមួយដប

800

មានការនិយមចូលចិត្តស្រាវីស្គីកាន់តែខ្លាំងឡើងក្នុងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ដូចជាវៀតណាម ថៃនិងឥណ្ឌូនេស៊ី ជាពិសេសមនុស្សពេញវ័យសម័យបច្ចុប្បន្ន។

ស្រាវីស្គីMacallanអាយុ៦០ឆ្នាំចំនួន២ដបដ៏កម្រ ត្រូវបានលក់ដេញថ្លៃបានប្រាក់ជាង២លានដុល្លារ ក្នុងការលក់នៅហុងកុងកាលពីថ្ងៃសុក្រសប្តាហ៍មុន។

មួយដបដែលដាក់ម៉ាកសញ្ញារចនាឡើងដោយអ្នកសិល្បៈអង់គ្លេសPeter Blakeលក់បាន៧,៩៦លានដុល្លារហុងកុង(១,០១លានដុល្លារអាមេរិក)។មួយដបទៀតដែលម៉ាកសញ្ញារចនាឡើងដោយអ្នកសិល្បៈអ៊ីតាលីValerio Adamiលក់បាន៨,៦៣លានដុល្លារហុងកុង ជាកំណត់ត្រាថ្មីមួយសំរាប់ស្រាវីស្គីដែលត្រូវបានដាក់លក់ដោយដេញថ្លៃ។

ស្រាចំណុះ០,៧៥លីត្រនេះ ត្រូវបានគេបិតតាំងពីឆ្នាំ១៩២៦ ហើយផ្ងំក្នុងធុងឈើរហូតដល់ឆ្នាំ១៩៨៦ទើបច្រកក្នុងដប។ស្រាMacallan តែ១២ដបគត់ត្រូវបានផលិត។

នៅឆ្នាំ២០១៤ ស្រាវីស្គីមួយដបចំនុះ៦លីត្រ បានសាងកំណត់ត្រាថ្លៃពិភពលោក ក្រោយពីមានអ្នកហ៊ានអោយថ្លៃ៤,៩លានដុល្លារ ក្នុងការលក់ដេញថ្លៃរបស់ក្រុមហ៊ុនSothebyនៅហុងកុង៕ដោយ៖វាសនា