ស្រា​ជាង​១​ពាន់​ដប​ចុងក្រោយ​របស់លោក​ហង់​រី ចា​យឺ ដាក់លក់​ដេញថ្លៃ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ក្នុងតម្លៃ ១៣ លាន​ដុល្លារ​

1152
ចែករម្លែក

​ស្រា​ជាង​មួយ​ពាន់​ដប​ចុងក្រោយ​របស់​អ្នក​ផលិត​ស្រា​ដ៏​ល្បីល្បាញ​ស្លាប់ទៅ លោក ហង់​រី ចា​យឺ (Henri Jayer) ដែល​រួមបញ្ចូល​ស្រា​ថ្លៃ​ជាងគេ​បំផុត​នៅលើ​ពិភពលោក​មួយចំនួន​នោះ បាន​យកមក​ដាក់​ដេញថ្លៃ​នៅ​ទីក្រុង​ហ្សឺ​ណែវ​កាលពី​ថ្ងៃអាទិត្យ​ទី​១៧​មិថុនា ហើយ​អាច​លក់បាន​រហូតដល់ ១៣ លាន​ដុល្លារ​អាមេរិក​។​

​សរុបទៅ ស្រា​ចំនួន ១.០៦៤ ដប ត្រូវដាក់​ដេញថ្លៃ​ក្រោម​ញញួរ​នៅ​ក្រុមហ៊ុន Baghera Wines ដែល​ប្រព្រឹត្តទៅ​នៅ​ភោជនីយដ្ឋាន​អាហារ​ឆ្ងាញ់​មួយកន្លែង​នៅ​ទីក្រុង​ហ្សឺ​ណែវ​។ ស្រា​ទាំងនោះ​គឺ​រួមបញ្ចូល​ទាំង​ស្រា Cros-Parantoux Vosne-Romanee Premier Cru ដែល​ស្ថិត​ក្នុងចំណោម​ស្រា​ថ្លៃ​បំផុត​នៅលើ​ពិភពលោក​។​

​ស្រា​ដប​ស្តង់ដារ​ចំនួន ៨៥៥ ដប និង​ស្រា​ដប​ធំ​ចំនួន ២០៩ ដប ដែល​ផលិត​ពី​ឆ្នាំ ១៩៧០ និង​ឆ្នាំ ២០០១ គឺ​បានមកពី​បន្ទប់ក្រោមដី​ផ្ទាល់ខ្លួន​របស់​បុរស​ម្នាក់​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ស្តេច​ផលិត​ស្រា​ម៉ាក Pinot Noir ៕ ដោយ៖ កញ្ញាដាលីស

ស្រា ១.០៦៤ ដប​ចុងក្រោយ​របស់​ស្តេច​ផលិត​ស្រា ហង់​រី ចា​យឺ នឹង​លក់​ដេញថ្លៃ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ក្នុងតម្លៃ​រំពឹងទុក ១៣ លាន​ដុល្លារ