ស្រា​បៀរ​កម្ពុជា​ប្រគល់​រង្វាន់​ដល់​គូ​ស្វាមីភរិយា​ថ្មី ៤៤០​គូ​

268
ចែករម្លែក

ដោយ​: សុផល​
​ភ្នំពេញ​:
កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា ២០១៩ ស្រា​បៀរ​កម្ពុជា​បានធ្វើ​ពិធី​ប្រគល់​រង្វាន់​កម្មវិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន ទៅដល់​គូរ​ស្វាមីភរិយា​ថ្មី​ចំនួន​៤៤០​គូ ពី​បណ្តា​រាជធានី​ខេត្ត​ក្រុង​ទូទាំងប្រទេស​កម្ពុជា ដែល​ក្នុងនោះ មកពី​ខេត្តក្រចេះ ១៤​គូ​, កំពង់ចាម ៧ គូ​, ព្រៃវែង ១៣ គូ​, សៀមរាប ៣១​គូ​,​កំពង់ឆ្នាំង ៨១,​កំពង់ធំ​៤៧, កំពង់ស្ពឺ ១០​គូ​, ត្បូងឃ្មុំ ១៦​គូ​, បន្ទាយមានជ័យ​៤ គូ​, ពោធិ៍សាត់ ៦៣ គូ​, ស្វាយរៀង ៤២ គូ និង ខេត្ត​ផ្សេងៗ​ទៀត​។​

​ចំណែក​គូស្នេហ៍​ឈ្នះ​រង្វាន់​ទឹកប្រាក់ ៥០០០​ដុល្លារ មាន​ចំនួន​៩​រង្វាន់​, ១០០០​ដុល្លារ ៣៤​គូ ម៉ាស៊ីន​បោកគក់ ៨២​រង្វាន់ ម៉ាស៊ីនត្រជាក់​១៦៣​រង្វាន់ និង ទូរទស្សន៍​ចំនួន ១៥២​រង្វាន់ បន្ទាប់ពី លទ្ធផល​នៃ​ការចាប់​រង្វាន់​លើក​ទី ៤ បានប្រកាស​ជា​ផ្លូវការ​កាលពីដើម​សប្តាហ៍​មុន​។

​លោក ម៉ៃ​ឃើ​ល សុវណ្ណ (Michael Sovann) តំណាង​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រិ​ជិ​ស បាន​ចូលរួម​អបអរសាទរ ដល់​គូរ​ស្វាមីភរិយា​ទាំង ៤៤០​គូ ដែលមាន​សំណាង​ឈ្នះ​រង្វាន់​ទាំងអស់នេះ ហើយ​លោក​ក៏​សូម​ថ្លែង អំណរគុណ​ដល់​គូរ​ស្នេហ៍​ភរិយា​ថ្មី​ទាំងអស់​ដែល បាន​គាំទ្រ​ទិញ​ស្រា​បៀរ​កម្ពុជា ទឹកក្រូច​អាយ​ស៍ ទឹក​ផ្លែឈើ​ជូ​ប និង ភេសជ្ជៈ​ផ្សេងទៀត​សម្រាប់​ផ្គត់ផ្គង់​ជូន​ភ្ញៀវ​អាពាហ៍ពិពាហ៍​របស់​ពួកគាត់​កន្លង​ផងដែរ​។​

សូមបញ្ជាក់ កម្មវិធី​ចាប់​រង្វាន់​អាពាហ៍ពិពាហ៍​នេះ​នឹង​ធ្វើឡើង​ម្តងទៀត ជា​លើកចុងក្រោយ​សម្រាប់ រដូវ​កាល​ឆ្នាំ ២០១៩ នៅ​ខែ សីហា ទី ១៥​ខាងមុខនេះ ហើយ​ចំនួន​រង្វាន់​នីមួយៗ គឺ​ដូច​ទៅនឹង ចំនួន​រង្វាន់​ខាងលើនេះ​ដែរ​។

​ដើម្បី​ចូលរួម​មានឱកាស​ឈ្នះ​រង្វាន់​ទាំង​ធំ​តូច​ទាំងអស់នេះ លោកអ្នក​គ្រាន់តែ​ជាវ ស្រា​បៀរ​កម្ពុជា​ចំនួន ២៥ កេស លោក​អ្នកនឹង​ទទួលបាន ៣ កេស បន្ថែម និង សន្លឹកឆ្នោត ១​សន្លឹក ដើម្បី​ចូលរួម​ផ្សងសំណាង ឈ្នះ​រង្វាន់​ណាមួយ​ខាងលើនេះ​៕ ល​

#