ស្រា​បៀរ​កម្ពុជា​ប្រគល់​រង្វាន់​លុយ​សុទ្ធ​ដល់​អតិថិជន​សម្រាប់​ក​ម្ម​វិធី​អាពាហ៍ពិពាហ៍​

1006
ចែករម្លែក

​ដោយ​:​គឹម​ប៊ុន​/​ភ្នំពេញៈ​ក្រុមហ៊ុន ខ្មែរ​ប៊ែ​វើ​រី​ជី​ស​(​ស្រា​បៀរ​កម្ពុជា​)​បានប្រគល់​រង្វាន់​ទឹកប្រាក់​២.០០០​ដុល្លារ ចំនួន​២៦ រង្វាន់ និង ៥.០០០​ដុល្លារ​ចំនួន​៨​រង្វាន់​ដល់​អតិថិជន​ដែល​ទើប​រៀប​អាពាហ៍ពិពាហ៍​ថ្មោងថ្មី​និង​បាន​ជាវ​ស្រា​បៀរ​កម្ពុជា​សំរាប់​ពិធីមង្គលការ​របស់ខ្លួន​។​ពិធី​ប្រគល់​រង្វាន់​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៨​នេះ ក្នុង​កម្មវិធី​ប្រដាល់​ជើងឯក ស្រា​បៀរ បារ​លី ប្លែក​( Barrley Black) នៅ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍​។​

​ប្រធាន​ផ្នែក​លក់ ប្រចាំ​តំបន់ របស់​ក្រុមហ៊ុន​ខ្មែរ​ប៊ែ​វើ​រី​ជី​ស បាន​ឲ្យ​ដឹងថា ” ការចែក​រង្វាន់​ប្រាក់សុទ្ធ របស់​ស្រា​បៀរ​កម្ពុជា នៅក្នុង​ថ្ងៃនេះ បាន​សរ បញ្ជាក់​ឲ្យ​ឃើញថា ស្រា​បៀរ​កម្ពុជា ពិតជា​បានផ្តល់​រង្វាន់​ពិតៗ ដល់​អតិថិជន ដែល​បាន​ជាវ​ស្រា​បៀរ​កម្ពុជា យកទៅ​ប្រើប្រាស់ ក្នុង​មង្គលការ របស់​ពួកគាត់​”​។​

​លោក​បន្តថា “​ក្រុមហ៊ុន​យើង​តែ​ប្រកាន់​ភ្ជាប់ នូវ​អ្វីដែល​យើង​បាន​ផ្សព្វផ្សាយ​។ ដូច្នេះ​សូម​អតិថិជន​ទាំងអស់ បន្ត​គាំទ្រ​ស្រា​បៀរ​កម្ពុជា ត​ទៅមុខទៀត​”​។​កុំ​ភ្លេច​ជ្រើសរើស ស្រា​បៀរ​កម្ពុជា សម្រាប់​អា​ពា​ពិពាហ៍​របសលោក់​អ្នក នឹងមាន​ឱកាស​ឈ្នះ រង្វាន់​2000​ដុល្លារ និង​៥.០០០​ដុល្លារ សហរដ្ឋអាមេរិក​៕S/

​ស្រា​បៀរ​កម្ពុជា​ប្រគល់​រង្វាន់​លុយ​សុទ្ធ​ដល់​អតិថិជន​សម្រាប់​ក​ម្ម​វិធី​អាពាហ៍ពិពាហ៍​
#