ស្រា​បៀរ​កម្ពុជា​រកឃើញ​អតិថិជន​សំណាង​ប្រាំពីរ​នាក់​ទៅ​អង់គ្លេស​

1140
ចែករម្លែក

ដោយៈ គឹម ប៊ុន / ភ្នំពេញៈ អតិថិជន​មានសំណាង ប្រាំពីរ​នាក់ របស់​ស្រា​បៀរ​កម្ពុជា បានចេញ​ដំណើរ ទៅ​ប្រទេស​អង់គ្លេស ដើម្បី​កម្សាន្ត​ក្នុង​ទីក្រុង​ឡុង និង​មែន​ឆែ​ស្ទឺ និង​ទស្សនា​ការប្រកួត បាល់ទាត់​របស់​ក្លឹប Manchester City (Man City) នៅ​ទីលាន​បាល់ទាត់ Etihad ប្រទេស​អង់គ្លេស​។

​នៅ​ព្រលានយន្តហោះ អន្តរជាតិ​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៨ លោក លាង​ពៅ (​ភី​ត​ធើ​លាង​) អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស (​ស្រា​បៀរ​កម្ពុជា​) ដែលជា​អ្នកដឹកនាំ​អតិថិជន សំណាង​ទាំង​៧​នាក់​ខាងលើ ទៅកាន់​ប្រទេស អង់គ្លេស​នោះ បានអោយដឹងថា ដំណើរ​កម្សាន្ត​នេះ មាន​រយៈពេល​៦​ថ្ងៃ ដោយ​ត្រូវ​ត្រលប់​មកវិញ នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨​។ លោក​បាន​បន្តថា ស្រា​បៀរ​កម្ពុជា នឹង​ផ្តល់​សំបុត្រ​យន្តហោះ ទៅ​ចក្រភព​អង់គ្លេស ជូន​អតិថិជន ចំនួន​១០០​នាក់ ដើម្បី​ទៅ​ទស្សនា ការប្រកួត​បាល់ទាត់ របស់​ក្លឹប Man City ប៉ុន្តែ ជំហាន​ដំបូង យើង​ទើប​រកឃើញ អ្នកមាន​សំណាង ចំនួន​៧​នាក់​។ ដូច្នេះ​នៅសល់​៩៣​រង្វាន់​ទៀត កំពុង​រងចាំ​អតិថិជន ដែល​បង្កប់​នៅក្នុង​គម្រប​កំប៉ុង ស្រា​បៀរ​កម្ពុជា​។

​លោក លាង​ពៅ បាន​បញ្ជក់​ថា ការធ្វើដំណើរ​ទៅ​ទស្សនាការ​ប្រកួត បាល់ទាត់​របស់​ក្លឹប Manchester City (Man City) នៅ​ទីលាន​បាល់ទាត់ Etihad ប្រទេស​អង់គ្លេស​នេះ​ដោយសារតែ ក្រុមហ៊ុន ខ្មែរ​ប៊ែ​វើ​រី​ជី​ស បាន​ក្លាយជា​ដៃគូ ពាណិជ្ជកម្ម​ផ្លូវការ ជាមួយ​ម្ចាស់​ជើងឯក English Premier League ក្លឹប​បាល់ទាត់ មែន​ស៊ី​ធី​។​

​លោក លៀន ប៊ុន​វឌ្ឍន៍ ដែល​បានឈ្នះ​ដំណើរ​កម្សាន្ត​នេះ បាន​ឡើ​ក​លើង​ថា «​ខ្ញុំ​សប្បាយ​ចិត្តខ្លាំង​មែនទែន ពេល​ឃើញ​រូបយន្ត​ហោះ នៅក្នុង​ក្រវិល​កំប៉ុង ស្រា​បៀរ​កម្ពុជា ដោយ​លោក មាន​អារម្មណ៍​ថា សឹងតែ​មិន​ជឿ ព្រោះ​ញ៉ាំ​អត់​ដល់​មួយ​កេស​ផង ក៏ត្រូវ​រង្វាន់​នេះ​តែម្តង​។ លោក​បន្ថែមថា អ្វីដែល​រំភើប​ខ្លាំង គឺ​លោក​បាន​ទៅ​មើល ការប្រកួត​បាល់ទាត់ លំដាប់​អន្តរជាតិ របស់​Man City ដោយផ្ទាល់ ពីព្រោះ​លោក តែង​ទស្សនា​ការប្រកួត បាល់ទាត់​នានា តាម​កញ្ចក់​ទូរទស្សន៍ នៅក្នុង​ប្រទេស​កម្ពុជា ពិសេស​ការប្រកួត ក្រប ខណ្ឌ English Premier League៕ ល​