ស្រា​បៀរ​ថៃ​ហ្គ័​រ​នឹង​ចាប់ឆ្នោត​លើក​ទី​២ ជូន​គូ​ស្វាមីភរិយា​ថ្មី​នៅ​ចុង​សប្តាហ៍​នេះ​

614
ចែករម្លែក

រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃទី ៥ ខែសីហា ឆ្នាំ​២០១៨ ខាងមុខនេះ ស្រា​បៀរ​ថៃ​ហ្គ័​រ (Tiger Beer)​នឹង​រៀបចំ​កម្មវិធី​ចាប់​រង្វាន់​ជ័យ​មង្គល​លើក​ទី​២​នៅ​ស្ថានីយទូរទស្សន៍ PNN ដែល​ផ្សាយ​ផ្ទាល់ នៅវេលា​ម៉ោង ៨​យប់​-១០​យប់ ដើម្បី​ផ្តល់រ​ង្វាន់​ជ័យ​មង្គល​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ ឆ្នាំ​២០១៨ ។​

​កម្មវិធី​អា​ពា​ហ៍រ​បស់​ស្រា​បៀរ​ថៃ​ហ្គ័​រ ឆ្នាំ ២០១៨ នឹង​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ PNN ចាប់ពី​ម៉ោង ៨​យប់​-១០​យប់ ដោយមាន​ការចូលរួម​សម្តែង​កម្សាន្ត​សប្បាយរីករាយ ពី​តារាចម្រៀង​ល្បីឈ្មោះ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ជាច្រើនរូប​ដូចជា​៖ កញ្ញា មាស សុខ​សោភា លោក កែវ វាសនា លោក សយ រត​នះ និង កញ្ញា រ៉ា​ប៊ី​។

​កម្មវិធី​នេះ ធ្វើឡើង​សម្រាប់តែ​អតិថិជន​ដែល​បាន​ជាវ​ស្រា​បៀរ​ថៃ​ហ្គ័​រ សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន​។ សម្រាប់​ការចាប់​រង្វាន់​លើក​ទី​ពីរ​នេះ ស្រា​បៀរ​ថៃ​ហ្គ័​រ​នឹង​ប្រគល់​រង្វាន់​សម្រាប់​គូ​ស្វាមី​រិ​យា​ថ្មី​ចំនួន​ប្រាំ​គូ គឺ​៖ រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​ប្រទេស​ជប៉ុន​ជាមួយនឹង​ទឹកប្រាក់ ១៥០០ ដុល្លារ ចំនួន ៥ រង្វាន់​។​

​តើ​គូ​ស្វាមីភរិយា​រូប​ណាខ្លះ​ដែលជា​ម្ចាស់​រង្វាន់​ទាំងនេះ​? កុំ​ភ្លេច​ចូលរួម​ទស្សនា និង​តាមដាន​ទាំងអស់គ្នា​!!!

​ឆ្លុះបញ្ចាំង​ភាព​អស្ចារ្យ​នៃ​អាពាហ៍ពិពាហ៍​របស់​អ្នក​ជាមួយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​។​

​ពិសា​ស្រា​បៀរ​ថៃ​ហ្គ័​រ​ដោយ​ការទទួលខុសត្រូវ​៕ ល

#