ស្រា​បៀរ​ថៃ​ហ្គ័​រ ប្រគល់​រង្វាន់​ធំ​រថយន្ត​ទំនើប​AUDI Q5 ឆ្នាំ​២០១៦​ដល់​គូ​ស្វាមីភរិយា​មានសំណាង​

199

(​ភ្នំពេញ​)៖​ស្រា​បៀរ​ថៃ​ហ្គ័​រ បានប្រគល់​រង្វាន់​ផ្តាច់ព្រ័ត្រ​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់ ដែល​បាន​ជាវ​ស្រា​បៀរ​ថៃ​ហ្គ័​រ សំរាប់​ពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន​នាពេល​កន្លងមក​។​ពិធី​ប្រគល់​និង​ទទួល​រង្វាន់​នេះ​បាន​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០១៧​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ដោយមាន​ការចូលរួម​ពី​ថ្នាក់​គ្រប់គ្រង​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ គូ​ស្វាមីភរិយា​ថ្មី​ដែល​ឈ្នះ​រង្វាន់​ចំនួន ១០​គូ និង​ភ្ញៀវកិត្តិយស​ជាច្រើនរូប​ទៀត​។​
​ ​
​រង្វាន់​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​រួមមាន រង្វាន់​ធំ រថយន្ត​ស៊េរី​ទំនើប AUDI Q5 ឆ្នាំ​២០១៦​ដ៏​ថ្មី​សន្លាង​ចំនួន​១​រង្វាន់ ទូរ​សព្ទ័​Iphone7​ចំនួន​២​រង្វាន់ ទូរទស្សន៍​Smart TV ចំនួន​២​រង្វាន់ និង​ទូរ​ទឹកកក​ចំនួន​៥​រង្វាន់ ។​
​ ​
​លោក ឈឹម រិទ្ធី និង​អ្នកស្រី អ៊ុន ណៃ ដែលជា​គូ​ស្វាមីភរិយា​មហា​សំណាង ដែល​បានឈ្នះ​រង្វាន់​ធំ​រថយន្ត​ស៊េរី ទំនើប AUDI Q5 ឆ្នាំ​២០១៦​បាន​និយាយ​ឲ្យ​ដឹងថា ពួកគាត់​ទាំងពីរ​មាន​អារម្មណ៍​រំភើប​យ៉ាងខ្លាំង នៅពេល​ដឹងថា ខ្លួន​ត្រូវ​រង្វាន់​ធំ​ពី​ស្រា​បៀរ​ថៃ​ហ្គ័​រ ។ គាត់​ថា ស្រា​បៀរ​ថៃ​ហ្គ័​រ ពិតជា​បានប្រគល់​រង្វាន់​ជូន​គាត់​និង​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បានឈ្នះ​រង្វាន់​ពី​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ ពិតប្រាកដ​មែន​។​
​ ​
​គួររំលឹកថា ស្រា​បៀរ​ថៃ​ហ្គ័​រ គឺជា​ស្រា​បៀរ​ដែលមាន​គុណភាព​ខ្ពស់​លំដាប់ ថ្នាក់​អន្តរជាតិ​មាន​លក់​ច្រើនជាង​៧០​ប្រទេស ដែល​កំពុង​ទទួលបាន​ការគាំទ្រ​កាន់តែខ្លាំង​ឡើងជា​រៀងរាល់ថ្ងៃ​ពី​អតិថិជន ទាំង​នៅលើ​ទីផ្សារ​កម្ពុជា​និង​ពិភពលោក​ហើយ​ជាពិសេស Tiger ជា​ស្រា​បៀរ​ដែល​សក្តិសម បំផុត​សំរាប់​ទទួលភ្ញៀវ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​និង​កម្មវិធី​ផ្សេងៗ​។​
​ ​
​សំរាប់​ឆ្នាំ​២០១៧-២០១៨ នេះ​អតិថិជន​ដែល​បាន​ជាវ​ស្រា​បៀរ​Tiger និង Tiger Crystal សំរាប់​កម្មវិធី​អាពាហ៍ពិពាហ៍​លោកអ្នក​នឹង​ទទួលបាន​ការផ្តល់ជូន​រង្វាន់​ភ្លាមៗ​ជាច្រើន​ដូចជា សៀវភៅ​កត់​ចំណងដៃ និង​ប៊ិច ដ៏​ស្រស់ស្អាត អាវ​រងា​គូស្នេហ៍​កាបូប​ធ្វើដំណើរ​និង​សន្លឹកឆ្នោត​ផ្សងសំណាង​ដើម្បី​មាន​ឧិ​កាស​ឈ្នះ​ដំណើរ​កំសាន្ត​ក្រេប​ច​ន្ទ័​ទឹកឃ្មុំ​នៅ​ប្រទេស​ជប៉ុន​៕​ដោយ​៖គឹម ប៊ុន​