ស្រា​បៀរ​អង្គរ ផ្តល់ឱកាស​ឲ្យ​អ្នកគាំទ្រ​បាល់ទាត់​ជាច្រើនរូប​ទៅ​ប្រទេស​អាឡឺម៉ង់​ដើ​ម្ប​ទស្សនា​ការប្រកួត​ផ្ទាល់​​របស់​ក្លឹប​បាល់ទាត់ Borussia Dortmund

97

(​ភ្នំពេញ​)៖​កាលពី​ថ្ងៃទី​២៩ ធ្នូ ២០១៧ កន្លងទៅនេះ ស្រា​បៀរ​អង្គរ​បានផ្តល់​ឱកាស​ដ៏​កម្រ​មួយ​ដល់​អ្នកគាំទ្រ​បាល់ទាត់​ចំនួន ២៨​រូប ឲ្យ​ទៅ​ចូលរួម​ទស្សនា​ការប្រកួត​ផ្ទាល់​របស់​ក្លឹប​បាល់ទាត់ Borussia Dortmund ក្នុង​ក្របខ​ណ្ខ​Bundesliga​នៅក្នុង​ទីលាន​​បាល់ទាត់​ដ៏​ល្បី​រន្ទឺ​មួយ​នៅ​អាឡឺម៉ង់​។​

​អ្នកគាំទ្រ​បាល់ទាត់​ទាំងអស់នោះ​នឹង​បាន​ការទទួល​បដិសណ្ឋារកិច្ច​លំដាប់ VIP នៅ​កីឡាដ្ឋាន Iduna​ដែលជា​ទីលាន​ប្រកួត​បាល់​​ទាត់​ដ៏​ល្បី​បំផុត​មួយ​នៅ​អ៊ឺរ៉ុប​។ នៅ​ទីនោះ ពួកគាត់​នឹងមាន​ឱកាស​ជួប​រាក់ទាក់​ផ្ទាល់​ជាមួយ​កំពូល​កីឡាករ​ល្បីៗ​បំផុត​របស់​ក្រុមបាល់ទាត់ Borussia Dortmund ។

​ដំណើរ​កំសាន្ត​នេះ​គឺជា​លទ្ធផល​នៃ​យុទ្ធនាការ​ទីផ្សារ​មួយទៀត​របស់​ស្រា​បៀរ​អង្គរ ដែល​បានចាប់ផ្តើម​តាំងពី​ការប្រកាស​ភាពជា​ដៃគូ​ជា​ផ្លូវ​​ការ​រវាង​ស្រា​បៀរ​អង្គរ និង Borussia Dortmund មកម្ល៉េះ​។ នៅក្នុង​យុទ្ធនាការ​នោះគេ​សង្កេតឃើញ​មាន​អ្នកគាំទ្រ​បាល់ទាត់​​ជាច្រើន​រយ​នាក់​បាន​ចូលរួម​ក្នុង កម្មវិធី “Dortmund Nights” ដែល​បាន​រៀបចំឡើង​នៅ​ទីក្រុង​ភ្នំពេញ ខេត្តសៀមរាប​និង​​ខេត្ត​ព្រះសីហនុ កាលពី​ខែវិច្ឆិកា​កន្លងទៅនេះ​។ កម្មវិធី “Dortmund Nights”​គឺជា​ការ​លាយ​បញ្ចូល​គ្នា​រវាង​ទស្សនីយភាព​បាល់ទាត់​​ដ៏​អស្ចារ្យ នឹង​ការសំដែង​ដ៏​ឥតខ្ចោះ​។ កម្មវិធី​នេះ​មានការ​សម្តែង​ជាច្រើន​ទាក់ទង​នឹង​កីឡាបាល់ទាត់​គួបផ្សំ​នឹង​ប្រូ​ម៉ូ​សិន​ពិសេសៗ​​ជាច្រើន​។ ក្នុងនោះ រាល់​ការទិញ​ស្រា​បៀរ​អង្គរ ១២ ដប ឬ​កំប៉ុង នឹង​ទទួលបាន​ឱកាស​ឈ្នះ​ដំណើរ​សាន្ត​ទៅ​អាឡឺម៉ង់​ព្រមទាំង​ឈ្នះ​សម្ភារៈ​​កីឡា​ជាច្រើន​ផ្សេងទៀត​។​

​អ្នកឈ្នះ​ទាំងអស់​ត្រូវបាន​ប្រកាស​ជា​ផ្លូវការ នៅក្នុង​កម្មវិធី​ជប់លៀង​ធំ​ចុងក្រោយ អមដោយ​ការសម្តែង​ប្លែកៗ​ជាច្រើន​ពេញ​មួយ​យប់​។ ក្រៅពី​អ្នកឈ្នះ​តាមរយៈ​ប្រ៉ូ​ម៉ូ​សិន​ស្រា​បៀរ​អង្គរ ក៏មាន​ដៃគូរ​ចែកចាយ​ស្រា​បៀរ​អង្គរ​ជាច្រើនរូប​ផងដែរ​ដែលមាន​សំណាង​ឈ្នះ​ដំណើរ​​កំសាន្ត​នេះ​។ នៅ​ចុងបញ្ចប់​នៃ​កម្មវិធី​នោះ​ក៏មាន​ការចាក់​បង្ហាញ​សារ​អបអរសាទរ​ដល់​អ្នក​ឈ្នះ​ពី​កីឡាករ Christan Pulisic របស់​ក្លឹប​បាល់ទាត់ Borussia Dortmund ផងដែរ​។

​លោក អ៊ុង គី​កុង នាយក​គ្រប់គ្រង​ផ្នែក​លក់ របស់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​“​យើង​បាន​ប្តេជ្ញាចិត្ត​​រួចមកហើយ​ថា នឹង​ផ្តល់ជូន​នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ​បំផុត​មួយ​សម្រាប់​អ្នកគាំទ្រ​ស្រា​បៀរ​អង្គ​រហើយ​យុទ្ធនាការ​នេះ​គឺជា​ឱកាស​​មួយ​ដែល​អ្នកគាំទ្រ​របស់​យើង​អាច​ទស្សនា​ក្លឹប​បាល់ទាត់​ល្បី​បំផុត​នៅ អាឡឺម៉ង់ គឺ Borussia Dortmund ប្រកួត​ផ្ទាល់​ក្នុង​ក្របខ​ណ្ខ Bundesliga ជាមួយនឹង​ការ​បដិសណ្ឋារកិច្ច​លំដាប់ VIP​។ លោក​បាន​បន្តទៀតថា​“​ពួកយើង​មាន​ក្តីរំភើប​ជាខ្លាំង​ដែល​បានផ្តល់​ឲ្យ​ពួក​​គេ​នូវ​បទពិសោធន៍​ទស្សនា​បាល់ទាត់​ដ៏​អស្ចារ្យ​មួយ ជាមួយ​ស្រា​បៀរ​អង្គរ ទាំង​ក្នុង​និង​ក្រៅប្រទេស​។​” ​អ្នកឈ្នះ​ទាំងអស់​នឹង​ចេញដំណើរ​ទៅ​ប្រទេស​អាឡឺម៉ង់ នៅក្នុង​ខែមីនា​ឆ្នាំ ២០១៨ ខាងមុខនេះ​។ ​សម្រាប់​ព័ត៌មាន​លម្អិត​អំពី​យុទ្ធនាការ​នេះ សូម​ចូលទៅ​កាន់​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​អង្គរ www.facebook.com/AngkorBeerOfficial​។

​អំពី​ស្រា​បៀរ​អង្គរ​

​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វ (​ក្រុមហ៊ុន​ភេសជ្ជៈ​អង្គរ​) មាន​រោងចក្រ​ធំ​បំផុត និង​ទំនើ​បំផុត​នៅ​កម្ពុជា​ក្រុមហ៊ុន​នេះ​មាន​ផលិត​ស្រា​​បៀរ​ជាតិ និង​អន្តរជាតិ​ជាច្រើន​ប្រភេទ រួមទាំង​ស្រា​បៀរ​ស្តោ​ត ភេសជ្ជៈ និង​ទឹក​ពិសា​។ ស្រា​បៀរ​ចម្បង​របស់​ក្រុមហ៊ុន​នេះ​គឺ ស្រា​បៀរ អង្គរ ត្រូវបាន​ផលិតឡើង​វិញ​នៅ​ឆ្នាំ ១៩៩២ ហើយ​បាន​ក្លាយទៅជា​ស្រា​បៀរ​ពេញនិយម​បំផុត រហូត​ក្លាយខ្លួន​ទៅជា​ស្រា​បៀរ​ជាតិ ហើយ​ទទួល​​បាន​ឈ្មោះ​ជា​ស្រា​បៀរ​មាន​អ្នក​ចូលចិត្ត​ច្រើន​បំផុត​នៅ​កម្ពុជា ដោយមាន​ពាក្យស្លោក​ថា ប្រទេស​យើង ស្រា​បៀរ​យើង​។ ​ស្រា​បៀរ​អង្គរ​បានឈ្នះ​មេដាយមាស​ពី​ស្ថាប័ន​អន្តរជាតិ​ជា​បន្តបន្ទាប់ រួមទាំង​មេដាយមាស​ពី​ស្ថាប័ន​វាយតម្លៃ​គុណភាព​ល្បី​បំផុត​លើ ពិភពលោក ម៉ុង​សេ​ឡិច​សិន ហើយ​ស្រា​បៀរ​នេះ​ត្រូវបាន​នាំចេញ​ទៅកាន់​ប្រទេស​នានា​លើ​ពិភពលោក​រួមមាន អូស្ត្រាលី បារាំង ជប៉ុន កូរ៉េ ហូ​ឡង់ តៃវ៉ាន់ និង​សហរដ្ឋអាមេរិក​៕​ដោយ​៖​ក្រុមហ៊ុន​