ស្រា​បៀរ​ABC​ជប់លៀង​និង​បង្ហាញ​ស្រា​ក្រឡុក​ដ៍​ពិសេស​

1322
ចែករម្លែក

ដោយ​:​ គឹម ប៊ុន​ / ភ្នំពេញ​: ​ស្រា​បៀរ ABC Extra Stout​ដែលជា​ម៉ាក​ស្រា​បៀរ​មានឈ្មោះ​ល្បី​តំណាង​ឲ្យ​ជោគជ័យ​នៅ​កម្ពុជា នា​រាត្រី​ថ្ងៃទី​៥​ខែមេសា បាន​ប្រារព្ធ​ពិធីជប់លៀង​និង​សម្ពោធ​បង្ហាញ​ស្រា​ក្រឡុក​ដ៏​ពិសេស​ថ្មី​ជាច្រើន​មុខ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ភ្ញៀវ​ជាតិ​អន្តរជាតិ​ពិសេស​អតិថិជន​ស្រា​បៀរ ABC យ៉ាងច្រើន​កុះករ ជាមួយនឹង​ការ​ក្រេប​ឱជា​រស​នៃ​ភាព​អស្ចារ្យ​ជាច្រើន​រសជាតិ​នៃ​ស្រារ​ក្រឡុក ABC​។​

លោក ​រ៉ូ​លេន បា​ឡា​( Roland Bala)​ នាយក​គ្រប់គ្រង​ទូទៅ​ នៃ​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា​(BCL) ​មានប្រសាសន៍​ទៅកាន់​ភ្ញៀវ​ចូលរួម​ថា​ ABC ​ជា​ឧត្តមភាព​ដ៏​ល្អ​ឯក​ផ្តល់ជូន​យើង​នូវ​និយមន័យ​ដែលមាន​ការវិវឌ្ឍ​នៃ​ពាក្យ​ជោគជ័យ​និង​ជា​និយមន័យ​ដែល​ឆ្លុះបញ្ចាំង​ពី​ការផ្លាស់ប្តូរ​នៅក្នុង​សង្គម​កម្ពុជា​។ ​គឺថា​យើងទាំងអស់គ្នា​សុទ្ធតែ​មានលទ្ធភាព​សម្រេច​បាន​នូវ​ភាព​អស្ចារ្យ​។​ បើ​និយាយ​ពី​បុរស​វិញ ​ABC​ ជា​បុរស​ដែល​គេ​ចង់បាន​ដូច​គាត់​គ្រប់ៗ​គ្នា ហើយ​ជា​សុភាពបុរស​ម្នាក់​ដែលមាន​ស្ទីល​និង​ចូលចិត្ត​របស់​មាន​រស​ជាតិ​ឆ្ងាញ់​ពោល​គឺជា​បុរស​ម្នាក់​ដែល​សប្បាយរីករាយ​នឹង​ជីវិត​ប្រកបដោយ​ភាពស្រស់ថ្លា​។​

លោក​បន្តថា បច្ចុប្បន្ន​បុរស ABC​គឺជា​បុរស​ម្នាក់​ដ៏​អង់អាច ពោល​គាត់​ជា​អ្នកចេះដឹង​និង​មាន​សន្តាន​ចិត្ត​ទូលាយ​ទទួលបាន​ការគោរព​និង​គួរ​ឲ្យ​គោរព ជា​មនុស្ស​ប្តេជ្ញា​និង​មាន​អំណោយទាន​។​ពិសេស​ជាងនេះទៀត​បុរស​ABC​ផ្តល់​គំនិត​ជា​អ្នកដឹកនាំ អ្នកផ្សេង​ពិតជា​ចង់យក​តម្រាប់​តាម​។​ទាក់ទង​នឹង​ស្រា​ក្រឡុក​ABC​នៅពេលនេះ​មាន​LION ROAR​គឺជា​ការ​លាយ​បញ្ចូល​គ្នា​រវាង​ABC Extra Stout​ស្រា​Coffe Liqueur​ទឹកក្រូច COCA​បូករួម​និង​គ្រឿងផ្សំ​ដ៏​អាថ៌កំបាំង​។​ប្រាកដ​ណាស់​ថា​ស្រា​ក្រឡុក​នេះ​និង​មាន​អនុភាព​ខ្លាំងក្លា​ដែល​ប្រៀបបាន​ទៅនឹង​សម្រែកសត្វ​តោ​។​ទី​២​គឺ​Stout Mystery​អ្នក​ប្រាកដ​មិនអាច​ស្មាន​ដល់​។​ទី​៣​គឺ Majestic Lion​បង្ហាញ​ពី​ការ​លាយ​ក្រូចឆ្មា​និង​ផ្លែ​ប៉ោម​ជាមួយ​ស្រា​បៀរ​ABC Extra Stout​អាចធ្វើ​ឲ្យ​រសជាតិ​អស្ចារ្យ ជា​ស្រា​ក្រឡុក​ពិសេស​និង​ទាន់សម័យ​។​ទី​៤​គឺ​SNOW LION​ភេសជ្ជ​:​និង​ផ្តល់នៅ​រសជាតិ​ដ៍​ពិសេស​ជាប់ចិត្ត​ចំនួន​ពីរ មាន​ការ៉េម​ផ្អែម​ឆ្ងាញ់​ផ្សំ​ជាមួយ​រសជាតិ​សម្បូរបែប​របស់​Stout​គឺ​ពិតជា​ភេសជ្ជ​:​ដ៍​សាក​សម​បំផុត​។​

​ស្រា​បៀរ​ABC Extra Stout​បាន​ចាប់បដិសន្ធិ​ឡើង​នៅ​ឆ្នាំ​១៩៣១​បាន​ក្លាយជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុនផលិតស្រាបៀរ​Archipelago Brewery Company​នៅ​ប្រទេស​សឹង្ហ​បុរី​។​ត្រូវបាន​នាំចូល​ក្នុងប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩៩៦​និង​បាន​លក់​ក្នុង​បណ្តា​ប្រទេស​យ៉ាងតិច​ចំនួន​២០​ក្នុង​ពិភពលោក ហើយ​ទ​ទួម​ពានរង្វាន់​ចំនួន​២០​នៅ​ជុំវិញ​ពិភពលោក​។​ ​ជាមួយនឹង​ការ​ក្រេប​រសជាតិ​ពី​ស្រា​ក្រឡុក​ ABC ​ដោយ​សេរី ភ្ញៀវ​ដែល​បាន​ចូលរួម​នៅ​រាត្រី​នោះ ក៏បាន​រីករាយ​ផងដែរ​ ជាមួយនឹង​ការសម្តែង​របស់​តារា​ល្បីៗ​ មានដូចជា​លោក ខេ​មរៈ សិរីមន្ត កញ្ញា​ពេជ្រ សោភា​និង​ក្រុម​សៀក​រហ័ស​កម្ម៕