ស្រា​បៀរ លី​អូ ប្រគល់​រង្វាន់​ម៉ូតូ ស្កូពី អាយ និង​បន្តោង​ខ្សែក​មាស​ដល់ គូ​ស្វាមីភរិយា​ថ្មី​ចំនួន៤៥ គូ ក្នុង​កម្មវិធី​ចំណងដៃ​សុភមង្គល​អាពាហ៍ពិពាហ៍​ឆ្នាំ ២០១៨

1226
ចែករម្លែក

ដោយៈក្រុមហ៊ុន/ភ្នំពេញៈ ​ស្រា​បៀរ លី​អូ បានប្រគល់​រង្វាន់​ជាច្រើន​ជា​ចំណងដៃ​សុភមង្គល​ជូន​ដល់​គូ​ស្វាមី​ភរិយា​ថ្មី ចំនួន 45 គូ ដែល​បានឈ្នះ​រង្វាន់​ពី​កម្មវិធី​ចំណងដៃ​សុភមង្គល​អាពាហ៍ពិពាហ៍​របស់ ស្រា​បៀរ លី​អូ សម្រាប់​ការចាប់​រង្វាន់​លើក​ទី​១​ក្នុង​ឆ្នាំ​២០១៨ នៅក្នុង​ការប្រគំ​តន្ត្រី “A1 Concert” របស់​ស្ថានីយទូរទស្សន៍ MYTV ដោយ​ប្រព្រឹត្តទៅ ចំនួន​ពីស​ប្តា​ហ៏​ជាប់​គ្នា​គឺ វគ្គ​ទី​1​កាលពី​ថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៨ ហើយនឹង វគ្គ​ទី​២ នៅ​ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០១៨ កន្លងទៅនេះ​។

គូ​ស្វាមីភរិយា​ថ្មី​ចំនួន 3 គូ បានឈ្នះ​រង្វាន់​ធំ​ម៉ូតូ ស្កូពី អាយ( SCOOPY i ) និង១៧គូ​បានឈ្នះ​បន្តោង ខ្សែ​កមាស ៥ ជី ខណៈដែល ២៥ គូ​ផ្សេងទៀត​បានឈ្នះ​បន្តោង​ខ្សែ​កមាស ២ ជី ដែល ពួកគាត់បានមកពី​ទូទាំង​ប្រទេស មាន​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នានា​។​

​គូ​ស្វាមីភរិយា​ថ្មី​មួយគូ លោក អែម បូ​ណាត​និង លោកស្រី យឹម ខ្មៅ មកពី ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយ​មានជ័យ ដែលជា​ម្ចាស់​រង្វាន់​ម៉ូតូ SCOOPY i បាន​ឲ្យដឹងថា“​យើងទាំងពីរនាក់ពិតជា ​​រំភើប​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ពេលឮ​គេ​ប្រកាស​ឈ្មោះ​របស់ខ្លួន​ក្នុង​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង​កាលពី​ថ្ងៃទី១១ខែ កុម្ភៈ កន្លងទៅ​។ នេះ​ជា​ចំណងដៃ​ដ៏​អស្ចារ្យ បំផុត សម្រាប់​ពួកយើង​” ។​

​លោក ព្រាប សុវណ្ណ ប្រធាន​គ្រប់គ្រង​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន ស្រា​បៀរ លី​អូ បាន ថ្លែង​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ថា “​ជា​រៀងរាល់ឆ្នាំ ស្រា​បៀរ លី​អូ តែងមាន​កម្មវិធី​ចំណង ដៃ​សុភមង្គលអាពាហ៍ ពិពាហ៍ ដើម្បី​ជា​កិច្ច​ថ្លែងអំណរគុណ​ដល់ អតិថិជន​ដ៏​មានតម្លៃ របស់​យើង ដែល​បានជ្រើសរើសស្រា​បៀរ​លី​អូ សម្រាប់​ថ្ងៃ​មង្គល​របស់​ពួកគេ ហើយ យើង​ក៏​សង្ឃឹមថា​អតិថិជន​នៅតែ​បន្ត​គាំទ្រ​ស្រា​បៀរ លី​អូ ដើម្បី​ញ៉ាំង​ឲ្យ​កម្មវិធី​មង្គលការ​កាន់តែ​មាន​ភា​ព​សប្បាយរីករាយ​”​។​

​នេះ​ជាការ​ចាប់​រង្វាន់​លើក​ទី១ សម្រាប់​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង​ផ្តល់​ចំណងដៃ សុភមង្គល​អាពាហ៍​ពិពាហ៍​ឆ្នាំ ២០១៨ នេះ​។ សូម​ជាវ ស្រា​បៀរ លី​អូ សម្រាប់​ទទួលភ្ញៀវ ក្នុង​ពិធីអាពាហ៍ ពិពាហ៍​របស់លោក​អ្នក ពីព្រោះ​នៅមាន​រង្វាន់​ដ៏​អស្ចារ្យ​ជាច្រើន​ទៀត កំពុង​រង់ចាំ​លោកអ្នក​។​

​ស្រា​បៀរ​លី​អូ ជា​ស្រា​បៀរ​ដ៏​ល្អ និង​ស័ក្តិសម​បំផុត​សម្រាប់​កម្មវិធី​ពិធី​អាពាហ៍ពិពាហ៍ របស់លោក​អ្នក​។ ដូច្នេះ សូមកុំ​ភ្លេច​ជាវ​ស្រា​បៀរ លី​អូ សម្រាប់​ថ្ងៃ​ពិសេស​របស់លោក អ្នក ដើម្បី​ទទួលបាន​ចំណងដៃ​សុភមង្គល​អាពាហ៍ពិពាហ៍​ដ៏​អស្ចារ្យ​ពី​ស្រា​បៀរ លី​អូ ។ ស្រា​បៀរ លី​អូ ភាព​រីករាយ​ដែលអ្នក​ចង់បាន​៕មន