ស្រា​បៀរ HEINEKEN និង EDM CAMBODIA ទទួលជោគជ័យ​ក្នុង​ការរៀបចំ​កម្មវិធី​“AFTERLIFE: ASYLUM” ជា​កម្មវិធី​រាំរែក​ដ៏​ធំ​បំផុត​នៅលើ​ទីវាល​នៅ​កម្ពុជា​

196

(​ភ្នំពេញ​)៖ ស្រា​បៀរ Heineken ដែលជា​ស្រា​បៀរ​គុណភាព​លំដាប់ថ្នាក់​អន្តរជាតិ​ដ៏​ខ្ពស់បំផុត​ក្នុង​ពិភពលោក និង​ក្រុម EDM Cambodia បានទទួល​ជោគជ័យ​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍ “Afterlife: Asylum” ដែលជា​កម្មវិធី​រាំរែក​ដ៏​ធំ​បំផុត​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ទាក់ទាញ​ទស្សនិកជន​យ៉ាងច្រើន​ដោយបាន​លក់​សំបុត្រ​អស់​ជាង 2,500 សំបុត្រ មុនពេល​យប់​នៃ​ការបើក​កម្មវិធី​នេះ ហើយ​ក៏មាន​មនុស្ស​ជាច្រើន​ទៀត​បាន​ស្វែងរក​ទិញ​សំបុត្រ​នៅពេលនា​ត្រី​។​

​កម្មវិធី​រាំរែក​គួរ​ឲ្យ​ទាក់ទាញ​ដ៏​អស្ចារ្យ​នេះ​ដែលមាន​ឈ្មោះថា “Afterlife: Asylum” បាន​ប្រព្រឹត្ត​ធ្វើឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា កាលពីពេល​ថ្មីៗ នៅ​ម៉ោង 4 ល្ងាច​រហូតដល់​ម៉ោង 11​យប់​។

​កម្មវិធី​នេះ​ជាការ​ផ្តល់ជូន​នូវ​បទពិសោធន៍​រាំរែក​ដ៏​វិសេសវិសាល​ជាមួយនឹង​តន្ត្រី​អេ​ឡិ​ក​ត្រូ​និក​សុទ្ធសាធ​ប្រកបដោយ​គុណភាព​ខ្ពស់ ហើយ​និង​ផលិតកម្ម​លំដាប់ថ្នាក់​ពិភពលោក ដែលមាន​ឈ្មោះថា Three6 ព្រមទាំង​ការរួម​សម្តែង​ពិសេស​ដ៏​អស្ចារ្យ​។

​ក្រុម EDM Cambodia បានរៀបចំ​តារា​ល្បី​ប្រចាំ​កម្មវិធី​នេះ​គឺជា​ឌី​ជេ​មកពី​ប្រទេស​ហូ​ឡង់ ដែលមាន​ឈ្មោះថា Debris ។

​នៅក្នុង​ស្នាដៃ​តន្ត្រី​របស់គាត់ Debris បាន​ច្របាច់​បញ្ចូល​គ្នា​រវាង​ប្រភេទ​តន្ត្រី EDM ទឹកសំឡេង និង​សំនៀង​ដើម​មកពី​ចក្រភព​អង់គ្លេស ដែលជា​រូបមន្ត​ជោគជ័យ​ជាច្រើនលើក​ជាច្រើន​សារ​។

​មាន​បទ​ចម្រៀង​ឌី​ជេ Mag ដែលជា​ឌី​ជេ​ឆ្នើម Top 3 នៅក្នុង​តារាង​ចំណាត់ថ្នាក់​ប្រចាំ​ក្រុម EDM ជាមួយ​ក្រុម “Lucky Strike” លោក Debris បានធ្វើ​ដំណើរ​ជាច្រើន​ជុំវិញ​ទ្វីបអាស៊ី ហើយ​នេះ​ជា​លើកទីមួយ​ហើយ​សម្រាប់​រូបគាត់​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​ពាំ​នាំយក​តន្ត្រី​ល្បីៗ​របស់គាត់​ផ្ទា​ល់ពី​ទីក្រុង Amsterdam ទៅក្នុង​កម្មវិធី Afterlife:Asylum ។​

​នៅក្នុង​ការសម្តែង​រួមគ្នា​លើ​ឆាក និង​មាន​ឌី​ជេ​ប្រចាំ​តំបន់​មាន​ឈ្មោះថា Botcash មកពី​ប្រទេស​ថៃ ព្រមទាំង​ឌី​ជេ​ល្បីៗ​ជាច្រើនរូប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដូចជា​ឌី​ជេ​ឆ្នើម​ឈ្មោះថា Maily ។

​ចំពោះ​ការសម្តែង​អស្ចារ្យ​វិញ ក៏មាន​ការរៀបចំ​ក្រុម​រាំ​ជាច្រើន​រួមទាំង​ការសម្តែង​រាំ​ពិសេស​ដោយ​ក្រុម Universo Robot Team of Pyrotechnics ដែល​ធ្វើការ​សម្តែង​ជាមួយនឹង​បច្ចេកវិទ្យា LED ដ៏​អស្ចារ្យ​ដែល​បានធ្វើឱ្យ​ទស្សនិកជន​មានការ​ភ្ញាក់ផ្អើល​។ មាន​ទស្សនិកជន​ម្នាក់​បាន​ថ្លែងប្រាប់​បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យ​ដឹងថា​៖ “​កម្មវិធី Afterlife:Asylum” គឺជា​បទពិសោធន៍​ថ្មី​សន្លាង​របស់​ក្រុម EDM សម្រាប់​ផ្តល់ជូន​ប្រជាជន​កម្ពុជា​សម័យ​ទំនើប​កម្សាន្ត​រីករាយ​ជាមួយនឹង​កម្មវិធី​លំដាប់ថ្នាក់​អន្តរជាតិ​នៅ​ចំ​កណ្តាល​បេះដូង​នៃ​រាជធានី​ភ្នំពេញ​”​។​

​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ស្រា​បៀរ Heineken នៅក្នុង​ប្រទេស​កម្ពុជា និង​ឆែក​មើលរូប​ថត​ពី​កម្មវិធី​នេះ សូម​ចូល​មើល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ជា​ផ្លូវការ​៖ www.facebook.com/heineken/
#Heineken #OpenYourWorld #Cambodia