ស្រា​បៀរ Heineken ប្រគល់​រង្វាន់​ជូន​គូ​ស្វាមីភរិយា​ថ្មី​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ Heineken ឆ្នាំ ២០១៦-២០១៧

200

(​ភ្នំពេញ​)៖ កាលពី​ថ្ងៃទី 05 ខែធ្នូ ឆ្នាំ​២០១៧ ស្រា​បៀរ Heineken ដែលជា​ស្រា​បៀរ​គុណភាព​លំដាប់ថ្នាក់​អន្ដរជាតិ​ដែល​ឈានមុខ​គេ​លើ​ពិភពលោក​បានរៀបចំ​ក​ម្ម​វិធី​ប្រគល់​រង្វាន់​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ Heineken ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ Heineken​ឆ្នាំ ២០១៦ – ២០១៧ ។

​កម្មវិធី​ពិសេស​ត្រូវបាន​ធ្វើឡើង​នៅ​ទីតាំង​រោងចក្រ​ផលិត​ស្រា​បៀរ​កម្ពុជា (CBL) ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ក្រុមការងារ​ស្រា​បៀរ Heineken គូ​ស្វាមីភរិយា​ដែល​ឈ្នះ​រង្វាន់ និង​អ្នកសារព័ត៌មាន​ជាច្រើន​។​

​រង្វាន់​ដែល​ស្រា​បៀរ Heineken ប្រគល់ជូន​ដល់​ស្វាមីភរិយា​ថ្មី​ចំនួន​ពីរ​គូ​ដែល​បានឈ្នះ​ពី​កម្មវិធី​ចាប់​រង្វាន់​កាលពី​ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ស្ថានីយទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី Heineken រួមមាន​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ ទីក្រុង​ញូវយ៉ក រួមជាមួយ​នឹង​ការ​ស្នាក់​នៅក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ ចំនួន​ពីរ​រង្វាន់​។​

​កម្មវិធី​ប្រគល់​រង្វាន់​នេះ​បាន​រៀបចំឡើង​ក្នុង​គោលបំណង​ថ្លែងអំណរគុណ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ Heineken សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន​។​

​លោក អ៊ុំ សុ​បញ្ញា និង​អ្នកស្រី ទិ​ត្យ ច័ន្ទ​មីនា ដែល​បានឈ្នះ​រង្វាន់​ពី​កម្ម​ពិធី​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ Heineken បាន​មានប្រសាសន៍​ទាំង​ក្តីរំភើប​រីករាយ​ថា ពួកគាត់​ទាំងពីរ​បាន​សប្បាយចិត្ត​ខ្លាំងណាស់​ដែល​បានឈ្នះ​រង្វាន់​ពិសេស​នេះ ហើយ​បញ្ជាក់​អះអាងថា ស្រា​បៀរ Heineken ពិតជា​បានប្រគល់​រង្វាន់​ជូន​ពួកគាត់​ទាំងពីរ​មែន​។

​សម្រាប់​រដូវ​កាល​អាពាហ៍ពិពាហ៍ ឆ្នាំ ២០១៧ – ២០១៨ ខាងមុខនេះ ស្រា​បៀរ Heineken នឹង​ផ្តល់ជូន​រង្វាន់​កាន់​អស្ចារ្យ​ជាមុន​គឺ ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ទៅកាន់​ទីក្រុង Amsterdam និង​រង្វាន់​ជាច្រើន​ទៀត​។​

​ប្រសិនបើ​អ្នកត្រូវការ​ព័ត៌មាន​បន្ថែម​សូម​ទូរស័ព្ទ​មក​លេខ 011 222 400/011 333 500​។​

​រីករាយ​ជាមួយ​ស្រា​បៀរ Heineken ក្នុង​ថ្ងៃ​ដ៏​វិសេសវិសាល​របស់​អ្នក នឹង​ឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​ទីក្រុង Amsterdam ទទួលយក​បទពិសោធ​ន៍​ដំណើរ​កម្សាន្ត​ដ៏​ល្អ​ឯក​។​

Heineken – Open Your World

​ពិសា​ដោយ​ការទទួលខុសត្រូវ​៕