ស្រា​ពាង​របស់​ជនជាតិដើម​ភាគតិច​នៅ​ខេត្ដ​រតនគិរី​នៅតែមាន​ទីផ្សារ​

256
ចែករម្លែក

​ដោយ​:​សុវណ្ណ​/​រតនគិរី​:​ស្រា​ពាង​របស់​បងប្អូន​ជនជាតិដើម​ភាគតិច​នៅ​ខេត្ដ​រតនគិរី​បច្ចុប្បន្ន​នៅតែមាន​ទីផ្សារ​និង​ពេញនិយម​របស់​ជនជាតិ​ខ្មែរ​ដើម​យកទៅ​សែនព្រេន​ឬ​បុណ្យទាន​ផ្សេងៗ​ហើយ​អាច​រកចំណូលបាន​ច្រើន​ជួយ​សង្គម​គ្រួសារ​។​

លោកស្រី​ណា​ង​ចាន់​វ័យ​ជាង​៥០​ឆ្នាំ​ជនជាតិ​គ្រឹ​ង​រស់នៅ​ភូមិ​ទេស​អន្លង់​សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង​បាន​ងាក​មក​ប្រាប់​ភ្ញាក់​ងារ​កាសែត​រស្មី​កម្ពុជា​ឱ្យដឹង​កាលពី​ថ្ងៃទី​១៧​ខែ​កក្ដ​ដា​ឆ្នាំ​២០១៩​ថា​គាត់​បាន​ចាប់យក​របរ​ផលិត​ស្រា​ពាង​លក់​ធ្វើ​អាជីវកម្ម​គឺ​ចាប់តាំងពី​ឆ្នាំ​២០០៣​រហូតមកដល់​ពេលនេះ​។​ការសាកល្បង​ផលិត​ស្រា​ពាង​លើកដំបូង​ក្នុង​ទ្រង់ទ្រាយ​តូច​ទេ​។​តែ​ទទួលបាន​ជោគជ័យ​ជា​បន្ដបន្ទាប់​ព្រោះ​មានការ​គាំទ្រ​ពីរ​បង្អូន​ជនជាតិដើម​ភាគតិច​និង​បង្អូន​ខ្មែរ​មួយចំនួន​រួម​និង​ភ្ញៀវទេសចរ​ណ៏​ជាតិ​និង​អន្ដរជាតិ​ផងដែរ​។​

លោកស្រី​ចាន់​បាន​បន្ដ​ឱ្យដឹង​ដោយ​ទឹកមុខ​ញញឹម​ថា​មកដល់ពេលនេះ​លោកស្រី​បាន​បើកហាង​ឱ្យ​កាន់តែ​ធំ​ដើម្បី​ដាក់តាំង​លក់​ស្រា​ពាង​។​គាត់​ថា​ពាង​ចំណុះ​ពីរ​លីត្រ​លក់​តម្លៃ​ពីរម៉ឺន​រៀល​ឯ​ពាង​ធំ​ចំណុះ​៣៥​លីត្រ​តម្លៃ​៣៥​ម៉ឺន​រៀល​។​នៅ​រដូវប្រាំង​សម្បូរ​ទៅដោយ​ភ្ញៀវទេសចរ​ណ៏​ជាតិ​និង​អន្ដរជាតិ​គេ​មកលេង​ក​ម្សា​ន​ខេត្ដ​នេះ​និង​មាន​បុណ្យទាន​ច្រើន​ក្នុង​មួយថ្ងៃ​អាច​រក​ចំណូល​ជា​មធ្យម​មួយ​លាន​ទៅ​ជាង​មួយ​លាន​រៀល​ក៏មានដែរ​។​គឺ​ធ្វើឱ្យ​គ្រួសារ​គាត់​ដែលមាន​កូន​បួន​នាក់​នៅក្នុង​បន្ទុក​បានរ​ស់​ដោយ​ងាយស្រួល​។​ក៏ប៉ុន្ដែ​នៅ​រដូវភ្លៀង​វិញ​ស្រា​ពាង​លក់​មិនសូវ​ដាច់​ឡើយ​គឺ​ក្នុង​មួយថ្ងៃ​រកចំណូលបាន​តែ​សែសិប​ម៉ឺន​ទៅ​ហាសិប​រៀល​តែ​ប៉ុ​ណោះ​។​

​លោកស្រី​បានបញ្ជាក់​ឱ្យដឹងទៀតថា​ស្រា​ពាង​នៅ​ខេត្ដ​រតនគិរី​បច្ចុប្បន្ន​មាន​គេ​លិ​តដល់​ទៅ​បួន​ប្រាំ​កន្លែង​ឯណោះ​ក្នុងនោះ​ក៏មាន​បងប្អូន​ខ្មែរ​ដែរ​គឺ​បន្ទាប់ពី​ឃើញ​គាត់​លក់ដាច់​។​ប៉ុន្ដែ​ស្រា​ពាង​ដែល​ផលិត​នៅ​កន្លែង​ផ្សេង​មិនសូវ​ឆ្ងាញ់​ហើយ​លក់​ក៏​មិនសូវ​ដាច់​ដែរ​។​តែបើ​គេ​បាន​បិត​ស្លាក​សញ្ញា​ណា​ង​ចាន់​ដែលមាន​រូប​មនុស្ស​ប្រុស​និង​ស្រី​ពីរ​នាក់​ឈរ​ទល់មុខ​គ្នា​នោះ​ទើប​មាន​គេ​ទិញ​។​

​នៅ​ថ្ងៃទី​១៧​ខែ​កក្ដ​ដា​ឆ្នាំ​២០១៩​រស្មី​កម្ពុជា​បាន​ព្យាយាម​សុំ​ការពន្យល់​ពី​លោក​អ៊ីវ​ហៃ​ប្រធាន​មន្ទីរ​ឧស្សា​កម្ម​និង​សិប្បកម្ម​ខេត្ដ​រតនគិរី​ជុំវិញ​កា​ផលិត​ស្រា​ពាង​របស់​បងប្អូន​ជនជាតិ​នោះបានទេ​ព្រោះ​មិនអាច​ទំនាក់ទំនង​បាន​។​
នៅ​ថ្ងៃ​ដដែល​នោះ​មន្ដ្រី​នៅ​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ម្នាក់​បានបញ្ជាក់​ថា​កា​ផលិត​ស្រា​ពាង​របស់​បងប្អូន​ជនជាតិដើម​ភាគតិច​នៅ​រតនគិរី​បច្ចុប្បន្ន​មាន​បួន​ប្រាំ​កន្លែង​ដែរ​តែ​កន្លងមក​ខាង​មន្ទីរ​ពាក់ព័ន្ធ​មិនបាន​តម្រូវឱ្យ​ពួកគាត់​បំពេញ​លក្ខខណ្ឌ​ច្បាប់​ដូច​អាជីវករ​ដ៏​ទៃ​ដែល​បើ​ធ្វើ​អាជីវកម្ម​របរ​ផ្សេងៗ​នោះឡើយ​ដោយសារ​កា​ផលិត​ស្រា​ពាង​នោះ​ជា​លក្ខណ​:​គ្រួសារ​តូចតាច​។​

លោកស្រី​ណា​ង​ចាន់​នៅបាន​អំពាវនាវ​ដល់​បងប្អូន​និង​អតិថិជន​ទាំងអស់​ដែល​ធ្លាប់​គាំទ្ររ​និង​ហូប​ស្រា​ពាង​របស់​លោកស្រី​កន្លងមក​គឺ​សូម​មេ​ត្ដា​ចូលរួម​គាំទ្ររ​ឱ្យបាន​កាន់តែច្រើន​ថែមទៀត​។​ដើម្បី​លើកស្ទួយ​ស្នាដៃ​ផលិត​ស្រា​ពាង​របស់គាត់​ដែល​បាន​រៀន​ចេះ​ពី​ដូនតា​គឺ​ផលិតឡើង​ពី​អង្ករដំណើប​លាយ​ជាមួយ​អង្កាម​និង​រួយ​មេតំបែ​ធម្មជាតិ​មាន​រស់ជាតិ​ជូរអែម​ឆ្ងាញ់​ត្រូវមាត់​។​

​ស្រា​នេះ​មិនដែល​បង្ក​ផល​អាក្រក់​ណាមួយ​ដល់​អ្នក​ទទួលទាន​ម្ដងណា​ឡើយ​។​កន្លងមក​ភ្ញៀវ​ខ្លះ​ក្រោយ​ផឹក​រួច​នៅបាន​ទិញ​យកទៅ​ផ្ញើរ​មិ​ត្ដ​ភក្ដិ​និង​ក្រុមគ្រួសារ​ទៀតផង​។​មិន​តែ​ប៉ុ​ណោះ​អ្នកផ្សេងៗ​ក៏​តែងតែ​មក​ទិញ​ដុំ​យកទៅលក់​បន្ដ​នៅតាម​រមណីយដ្ឋាន​នានា​យក​ផ​ក​កម្រៃ​ពី​ស្រា​ពាង​របស់​ណា​ង​ចាន់​ដែរ​៕S/


​ ​ទិ​ដ្ខ​ភាព​ដាក់តាំង​ឪ​ទិន​ស្រា​ពាង​របស់​លោកស្រី​ណា​ង​ចាន់​នៅ​រតនគិរី​ដើម្បី​លក់​ធ្វើ​អាជីវកម្ម​(​រូបថត​សុវណ្ណ​)

#