ស្រា​វី​ស្គី​ផលិត​​ឆ្នាំ ១៩២៦ លក់​ដេញថ្លៃ​បាន​ជាង ១​លាន​ដុល្លារ​នៅ​ទីក្រុង​អេ​ឌី​ន​បឺ​ក ប្រទេស​ស្កុ​តឡែ​ន​

1443
ចែករម្លែក

​ស្រា​វី​ស្គី​ដប​ថ្លៃ​បំផុត​ក្នុង​ពិភពលោក ដែល​អ្នកជំនាញ​ពណ៌នា​ថា “​ស្រា​ដែល​គេ​ចង់បាន​បំផុត​” បាន​ដាក់លក់​ដេញថ្លៃ​បាន​ជាង ៨៥០.០០០ ផោន​។​

​ស្រា​វី​ស្គី Macallan Valerio Adami 1926 ចំណាស់ ៦០ ឆ្នាំ លក់បាន ៨៤៨.៧៥០ ផោន (១.០៩៧.៥៨៩ ដុល្លារ​) នៅពេល​គេ​លក់​វា​ដេញថ្លៃ​កាលពី​ថ្ងៃ​ពុធ​ទី ៣ តុលា នៅ​ក្រុមហ៊ុន Bonhams Whiskey Sale ក្នុង​ទីក្រុង​អេ​ឌី​ន​បឺ​ក ប្រទេស​ស្កុ​តឡែ​ន​។​

​ទោះបី​ស្រា​វី​ស្គី​នេះ​ចំនួន​តែ ១២ ដប​ប៉ុណ្ណោះ​ត្រូវបាន​ផលិត ប៉ុន្តែ​គេ​មិនដឹងថា​សព្វថ្ងៃ​នៅសល់​ស្រា​នេះ​ប៉ុន្មាន​ដប​នោះទេ​។​

​គេ​ជឿថា ស្រា​វី​ស្គី​នេះ​មួយ​ដប​ត្រូវបាន​បំផ្លាញ​ក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​ជប៉ុន​កាលពី​ឆ្នាំ ២០១១ និង មួយ​ដប​ទៀត​ត្រូវគេ​ជឿថា បានគាស់​ផឹក​រួចទៅហើយ​។

​ចាប់តាំងពី​ការប្រកាស​ដាក់លក់​ដេញថ្លៃ​តាំងពី​ដើមឆ្នាំ​មក ក្រុមហ៊ុន Bonhams បានទទួល​ការសួរនាំ​យ៉ាងច្រើន​ពី​ទូទាំង​ពិភពលោក​អំពី​ស្រា​វី​ស្គី​នេះ ជាពិសេស​មកពី​ប្រទេស​ចិន​៕ ដោយ៖ កញ្ញាដាលីស

ស្រា​វី​ស្គី Macallan Valerio Adami 1926 លក់បាន ១.០៩៧.៥៨៩ ដុល្លារ​នៅ​ទីក្រុង​អេ​ឌី​ន​បឺ​ក