ស្រីលង្កា​ប្រគល់​កំពង់ផែ​ក្រុង​ហាំ​បាន់​តូ​តា ឱ្យទៅ​ចិន​គ្រប់គ្រង ដោយ​ជួល​រយៈពេល​៩៩​ឆ្នាំ​

1501

​ប្រទេស​ស្រីលង្កា​កាលពី​ថ្ងៃ​សៅរ៍​បានប្រគល់​ជា​ផ្លូវការ​នូវ​កំពង់​ក្រុង​ហាំ​បាន់​តូ​តា (Hambantota) នៅ​ភាគខាងត្បូង​នៃ​ប្រទេស​នេះ ឱ្យទៅ​ចិន​គ្រប់គ្រង​តាម​កិច្ចសន្យាជួល​រយៈពេល​៩៩​ឆ្នាំ ដែលជា​កិច្ចព្រមព្រៀង​មួយ​ត្រូវបាន​ហៅ​ដោយ​គណបក្សប្រឆាំង​និង​សហជីព​ថា​ជា “​ការលក់​ជាតិ​”​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង នឹង​កាន់កាប់​ភាគហ៊ុន​៧០​ភាគរយ​នៃ​ប្រាក់ចំណូល​របស់​កំពង់​ផែ​នេះ ។ កិច្ចព្រមព្រៀង​កំពង់ផែ​នេះ គឺមាន​ទឹកប្រាក់ ១,១ ពាន់​លាន​ដុល្លារ ។​

​នាយករដ្ឋមន្ត្រី​ស្រីលង្កា លោក រ៉ានី​ល វី​ក​ក្រេ​មី​ស៊ី​ង​ហេ (Ranil Wickremesinghe) អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ ប្រទេស​ចិន​កាលពី​ខែមេសា​បាន​យល់ព្រម​លើ​ផ្លាស់ប្តូរ​សមភាព​នៅក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ចិន ដែល​បាន​ដាក់ចេញ​ដោយ អតីត​ប្រធានាធិបតី ស្រីលង្កា ម៉ា​ហ៊ី​ន​ដា រ៉ា​ចា​ប៉ាក់​សា (Mahinda Rajapaksa)​។​

​ប្រទេស​ស្រីលង្កា​ជំពាក់​បំណុល​ចិន ៨​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​លោក រ៉ាវី ករុណា​យ៉ា​កេ (Ravi Karunanayake) ដែល​នៅ​កាលនោះ​ជា​រដ្ឋមន្ដ្រី​ហិរញ្ញវត្ថុ បាន​និយាយ​ដូច្នេះ​កាលពី​ឆ្នាំមុន​៕ ដោយ៖ សុខា

​កំពង់ផែ​ក្រុង​ហាំ​បាន់​តូ​តា​នៅ​ស្រីលង្កា