ស្រីៗ​កំពុងតែ​ជ្រួលជ្រើម​លើកជើង​ជំទែង​បង្អួត​គ្នា​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​

919
ចែករម្លែក

​សម្រាប់​ស្ត្រី​ទូទៅ ការលើក​ជើង​គឺជា​ឥរិយាបទ​មួយ​គួរឱ្យ​អៀនខ្មាស ព្រោះ​មើលទៅ​វា​មិន ស័ក្តិ​សមជា​នារី​សុភាពរាបសា លើកលែងតែ​ពេល​ហាត់ប្រាណ ឬ​ហាត់​កាយសម្ព័ន្ធ​ប៉ុណ្ណោះ​។​

​ទោះជា​យ៉ាងណា ការ​លើកជើង​ជំទែង​ឡើងលើ​មួយ​ទំហឹង​ដែល​គេ​ឱ្យ​ឈ្មោះថា Insta-split កំពុង​ក្លាយជា​ក្បាច់​ដ៏​ពេញនិយម​ចុងក្រោយ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ខណៈ​ស្រីៗ​កំពុង ជ្រួលជ្រើម​នាំគ្នា​លើកជើង​ឡើងលើ ហើយ​ថត​បង្ហោះ​បង្អួត​គ្នា​តាម​អ៊ី​ន​ស្តា​ហ្គ្រា​ម​ដោយ​គ្មាន ការអៀនខ្មាស​។​

​នៅក្នុង​ទំនោរ​ពេញនិយម​បែប​ឆ្កួតៗ​ថ្មី​នេះ សូម្បី​តារា​ស្រី​ដែល​រាប់​ចាប់ពី តារា​សម្ដែង​ស្រី អង់គ្លេស ខេ​ត បេ​ក​ឃី​សេល (Kate Beckinsale) រហូតដល់​តារាចម្រៀង​ស្រី​អាមេរិក ឃែត​ធី ភើ​រី (Katy Perry) ក៏បាន​លើកជើង​ជំទែង ហើយ​ថតរូប​បង្ហោះ​បង្អួត​អ្នកគាំទ្រ​របស់ខ្លួន​ដែរ​៕ ប្រែ​សម្រួល​: ខុម


#