តើអ្វីខ្លះទៅដែលធ្វើឲ្យចំណងអាពាហ៍ពិពាហ៍មានភាពយូរអង្វែង? តើការរៀបការគឺជាអ្វីឲ្យប្រាកដ?
តើអ្វីទៅដែលធ្វើឲ្យមនុស្សពីរនាក់សម្រេចចិត្តរស់នៅជាមួយគ្នាហើយតើមានអ្វីកើត ឡើងទៀតទៅក្រោយពីរៀបការរួច?
តាមរឿងភាពយន្ត និងរឿងប្រលោមលោករ៉ូមែនទិចប្រាប់យើងថា ការស្វែងរកមនុស្ស ដែលល្អគឺជារឿងពិបាកបំផុត ប៉ុន្តែតាមពិតនោះគឺថាការរស់នៅជាមួយមនុស្សបែបនេះ គឺជារឿងកាន់តែពិបាកថែមទៀត។
ដូច្នេះដើម្បីឲ្យជីវិតកាន់តែប្រសើយកល្អគួរតែដឹងរឿងមួយចំនួនខាងក្រោមនេះសិនមុននឹង សម្រេចចិត្តរៀបការ៖
ភាពត្រេកត្រអាលគឺជាអារម្មណ៍ដែលអ្នកមានក្នុងពេលស្រឡាញ់ពេលពីរឆ្នាំដំបូង
ខណៈពេលដែលរយៈពេលបីឆ្នាំអាចគិតថាយូរបន្តិចក៏ដោយ តែគួរចាំថា វាជាអារម្មណ៍ មួយដែលមានលក្ខណៈដូចមានមេអំបៅហោះពេញក្នុងពោះអញ្ចឹង ហើយក៏ចង់ឲ្យមាន ការរៀបការឆាប់ៗដែរនៅពេលជួបមនុស្សដែលខ្លួនស្រឡាញ់ហើយ។ យកល្អគួរតែ ចាំថា អារម្មណ៍ត្រេកត្រអាលបែបនេះគឺជារឿងមិនពិតទេ ហើយវាក៏ជារឿងល្អមួយ សម្រាប់ដំណើរការណ៍នៃទំនាក់ទំនងស្នេហាដែរ។
ស្នេហាគឺជាជម្រើសមួយដែលអ្នកបង្កើត
ស្នេហាគឺជាការសម្រេចចិត្តមួយដែលត្រូវការធ្វើរាប់រយដងក្នុងមួយថ្ងៃហើយក៏មិនមែន ធ្វើទាន់ហត់បានដែរ។ អ្នកមិនមែនលង់ស្នេហ៍ទេ តែអ្នកលង់នឹងភាពត្រេកត្រអាល មួយគ្រា ដែលអ្នកមានអារម្មណ៍ប៉ុណ្ណោះហើយភាពត្រេកត្រអាលនេះហើយជាអ្នកលើក ទឹកចិត្តអ្នកឲ្យបង្កើតស្នេហា។
ការរៀបការមិនគួរណាធ្វើដោយលំៗឡើយ
នៅពេលអ្នករៀបការ អ្នកកំពុងតែយល់ព្រមរស់នៅជីវិតចុងក្រោយនេះជាមួយនឹង មនុស្សម្នាក់ផ្សេងទៀត។ ជីវិតរស់នៅរបស់មនុស្សគឺត្រូវមានជំងឺ របួស ទឹកភ្នែក ស្លាប់ ការក្បត់ និងសុបិន្តអាក្រក់ ច្រើនដែលអ្នកមិnអាចស្មានដល់។ ដូច្នេះចូរប្រាកដថា អ្នកទាំងពីរនឹងអាចរួមរស់ជាមួយគ្នាដោយចិត្តស្មោះទាំងសងខាងដើម្បីអាចឆ្លងកាត់ ជីវិតដូចបានរៀបរាប់ពីខាងលើ ហើយក៏មិនបោះបង់គ្នាចោលដែរ៕ ដោយ: health.com.kh