ស្រីៗ​ចាំ​ណា​!! កុំ​ធ្វើ​រឿង​ទាំងនេះ​ចំពោះ​ទ្វារមាស​ឲ្យ​សោះ​ក្រោយពី​រួមភេទ​រួច​

553

​ការរួម​ភេទ​គឺជា​សកម្មភាព​ភ្ញោ​ច​អារម្មណ៍​ស្រើបស្រាល​ដែល​អាចធ្វើ​ឲ្យ​អ្នក​ទាំងពីរ​អស់កម្លាំង​ផង និង​រីករាយ​ផង​ក្នុងពេល​តែមួយ​។ ខណៈពេលដែល​គ្មានអ្វី​អាច​ប្រៀបធៀប​អារម្មណ៍​នៃ​ការរួម​ភេទ​បាន​នោះ តែ​ការពិត​ដែល​យើង​ត្រូវ​ដឹង​ទៀត​នោះ​គឺថា ទ្វារមាស​អាច​កំពុងតែ​រក​ការ​រលាក​ច្រើនណាស់​ហើយ​ក្នុងពេល​រួមភេទ​ម្តងៗ​។​

​ទ្វារមាស និង​ស្បែ​កនៅ​ជុំវិញ​នោះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​រួមភេទ ប៉ុន្តែ​ការរួម​ភេទ​នេះ​អាចធ្វើ​ឲ្យ​កន្លែង​នេះ​ហើម​បាន​។ ដូច្នេះ​អ្វីដែល​ស្ត្រី​គ្រប់រូប​គួរតែ​ដឹង​នោះ​គឺថា ត្រូវតែ​ចៀសវាង​សកម្មភាព​ខាងក្រោម​នេះ ក្រោយពី​រួមភេទ​រួច​៖

១, ប្រើ​សាប៊ូ​ដើម្បី​លាង​សម្អាត​៖ កាលណា​អ្នកធ្វើ​បែបនេះ វា​នឹងធ្វើ​ឲ្យ​ស្បែ​កនៅ​ទ្វារមាស​កាន់តែ​រលាក​ថែមទៀត​ដោយសារតែ​សារធាតុ​គីមី​ក្នុង​សាប៊ូ ព្រមទាំង​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​កាន់តែខ្លាំង​ផងដែរ​។​

២, គេង​ទាំង​ខោ​ទ្រនាប់​ដែល​សិច​ស៊ី​នោះ​ទៀត​៖ ខោ​ទ្រនាប់​ដែល​សិច​ស៊ី​នេះ​ជា​ប្រភេទ​សាច់​ក្រណាត់​ដែល​ងាយ​ធ្វើ​ឲ្យ​បែកញើស និង​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​ខ្លាំងណាស់ ដូច្នេះ បើសិនជា​ស្លៀក​គេង​ទៀត វា​នឹងដាក់​សំណើម​ដល់​កន្លែង​នេះ​កាន់តែខ្លាំង ដែលជា​ហេតុ​អំណោយផល​ដល់​ការលូតលាស់​បាក់តេរី និង​មេរោគ​ផ្សិត​កាន់តែច្រើន​។​

៣, គេង​ត្រាំ​ទឹក​ដែលមាន​ពពុះ​សាប៊ូ​៖ វា​ទំនងជា​រឿង​មួយ​រ៉ូ​ម៉ែន​ទិច​ណាស់​ក្នុង​ការបញ្ចប់​ការ​រួមភេទ​ជាមួយនឹង​ការ​គេង​ត្រាំ​ទឹក​ដែលមាន​ពពុះ​សាប៊ូ​ច្រើន ប៉ុន្តែ​វា​ជា​រឿង​ដែល​គួរ​ចៀសវាង​វិញ ព្រោះ​សាប៊ូ​នេះ​អាច​បណ្តាល​ឲ្យ​ហើម​ដល់​ប​បេ​រ​ទ្វារមាស​បន្ថែមទៀត​បាន​។​

៤, ប្រើ​កន្សែង​សើម​ជូត​៖ បើសិនជា​ស្បែក​អ្នកមាន​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​នឹង​ក្លិន ជាតិ​អាលកុល ឬ​ប្រេង​នោះ យក​ល្អ​គួរតែ​កុំ​ប្រើ​កន្សែង​សើម​នេះ​ជូត​សម្អាត​អី​។​

៥, មិន​ព្រម​នោម​ចេញ​ក្រោយពី​រួមភេទ​រួច​៖ ការ​នោម​គឺជា​វិធី​បញ្ចេញ​ចោល​បាក់តេរី​ពី​ក្នុង​ទ្វារមាស​តាមបែប​ធម្មជាតិ ព្រោះថា​ក្នុងពេល​រួមភេទ វា​តែងតែ​នាំ​បាក់តេរី​ពី​ខាងក្រៅ​ចូលទៅក្នុង​ទ្វារមាស ដែល​រយៈពេល​យូរៗ​ទៅ​អាច​នឹង​បង្ក​ជាការ​បង្ក​រោគ​នៅ​ប្លោកនោម និង​បង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​ទាំងមូល​ផងដែរ​៕ ប្រែ​សម្រួល​៖ Mr. Shuriken