ស្រីៗ​រាប់ម៉ឺន​នាក់​ជ្រួលជ្រើម​ដាក់ពាក្យ​ធ្វើ​មិត្តស្រី​មហាសេដ្ឋី​ជប៉ុន​

238
ចែករម្លែក

កាលពីពេល​ថ្មីៗ​នេះ មហាសេដ្ឋី​ជនជាតិ​ជប៉ុន លោក យូ​សា​គុ មែ​ហ្សា​វ៉ា (Yusaku Maezawa) បានប្រកាស​ជ្រើសរើស​មិត្តស្រី​ថ្មី​ដែលមាន​វ័យ​ចាប់ពី ២០​ឆ្នាំ​ឡើងទៅ​ដើម្បី​រួម​ដំណើរ ជាមួយ​គាត់​ទៅកាន់​ភព​ព្រះ​ចន្ទ​ក្នុង​កម្មវិធី​ភាពយន្ត​ឯកសារ​ថ្មី​មួយ​មាន​ឈ្មោះថា “Full Moon Lovers” (​អ្នក​ស្រលាញ់​ចូលចិត្ត​ព្រះ​ចន្ទ​ពេញវង់​)​។​
​ ​
កាសែត Daily Mail បាន​ចុះផ្សាយ​ថា ពេលនេះ​ចំនួន​បេ​ក្ខ​នារី​ដែល​ជ្រួលជ្រើម​ចង់​ដាក់​ដឺ​ម៉​ង់ ក្លាយជា​មិត្តស្រី​របស់​មហាសេដ្ឋី​ជប៉ុន រូបនេះ និង​រួម​ដំណើរ​ជាមួយ​គាត់​ទៅកាន់​ភព​ព្រះ​ចន្ទ បាន​កើនឡើង​រហូតដល់ ២០.០០០ នាក់​គួរឱ្យភ្ញាក់ផ្អើល​។
​ ​
តាម​ការរំពឹងទុក មហាសេដ្ឋី​ជនជាតិ​ជប៉ុន វ័យ ៤៤ ឆ្នាំ​ដែល​បាន​លក់​ចេញ​អាជីវកម្ម លក់​សម្លៀកបំពាក់​រាយ​តាម​អន​ឡាញ​យីហោ Zozo Inc រូបនេះ​នឹង​ក្លាយជា​អ្នកដំណើរ ឯកជន​ទី​១ នៅលើ​យានអវកាស SpaceX របស់លោក អ៊ី​ឡុ​ន ម៉ាស់ (Elon Musk) ក្នុង​ដំណើរ​ផ្សងព្រេង​ជុំវិញ​ភព​ព្រះ​ចន្ទ​នៅ​ឆ្នាំ​២០២៣៕ ប្រែ​សម្រួលៈ ខុម​