ស្រី​ចិត្តសឿង​: ប្តី​តាម​ទាន់​ខ្លួន​មាន​សា​ហាយ ខាំ​ដាច់​លិង្គ​ប្តី​

1013
ចែករម្លែក
  • 4
    Shares

​ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា ស្ត្រី​ជនជាតិ​ឥណ្ឌា ម្នាក់​ដែល​បាន​ខាំ​ដាច់​លិង្គ របស់​ប្តី​ខ្លួន នៅពេល​ប្តី​តាម​ទាន់​ខ្លួន​មាន​សា​ហាយ​ជាមួយ​ប្រុស​ផ្សេង​នោះ ត្រូវបាន​ចោទប្រកាន់ ពីបទ ប៉ុនប៉ង​មនុស្សឃាត​។​

​មន្ត្រីប៉ូលិស​ម្នាក់​ឈ្មោះ ប្រា​កាស បា​ប៊ូ (Prakash Babu) បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា កាលពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​មុន​ដែលជា​ថ្ងៃកើតហេតុ ស្ត្រី​ជា​ជនល្មើស​ឈ្មោះ ចា​យ៉ាន​ធី (Jayanthi) អាយុ ៤៥ ឆ្នាំ​បាន​ទៅ​មើល​ការសម្ដែង​នៅ​ស្រុក​វ៉េ​ល​ល័​រ (Vellore) រដ្ឋ​តា​ម៊ឹ​ល ណា​ឌូ (Tamil Nadu) ប្រទេស​ឥណ្ឌា ហើយ​បាន​ឆ្លៀត​ស្កា​ត់ទៅ​ជួប​ប្រុស​ស្នេហ៍​។ នៅពេល​បាត់​ប្រពន្ធ ជាង​មួយ​ម៉ោង​មិនឃើញ​ត្រឡប់មកវិញ បុរស​ជា​ប្តី​បាន​តាមរក​នាង​។​

​ប៉ូលិស​ដដែល​និយាយថា “​គាត់​ប្រទះឃើញ​ប្រពន្ធ​ស្និទ្ធស្នាល​ជាមួយ​ប្រុស​ស្នេហ៍ ហើយ​ការ ប្រវាយប្រតប់​គ្នា​ក៏​ផ្ទុះឡើង​។ ហើយ​នៅពេល​ប្តី​របូត​សារុង​ចេញ​អាច្រមក់​កណ្តាលវាល នាង​ក៏ ខាំ​ដាច់​លិង្គ​មួយ​កង់ មុនពេល​រត់គេចខ្លួន​ជាមួយ​ប្រុស​ស្នេហ៍​”​។

​អ្នកភូមិ​បាន​ប្រញាប់​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ទាំង​ឈាម​ហូរ​ដូច​អារ​កមាន់ ហើយក៏​រាយការណ៍​ទៅ​ប៉ូលិស​។ ចំណែកឯ​ស្ត្រី​ដៃដល់​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ពុធ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕ ប្រែ​សម្រួល​: ខុម​