ស្រី​ស្រស់ ស្រុកស្រែ​ត្រូវ​ចាប់ខ្លួន​ពីបទ​ចែកចាយ​ថ្នាំញៀន​នៅ ក្នុងស្រុក​កំពង់​សិលា​

882
ចែករម្លែក

​ដោយ : វណ្ណៈ / ខេត្ត​ព្រះ​សីហ​នុ ៖ មិនថាឡើយ​តែ​ក្នុង​ទីក្រុង​នោះទេ​សូម្បីតែ​នៅតាម​តំបន់​ស្រុកស្រែ ក៏មាន​ការចែក​ចាយ​និង​ប្រើប្រាស់​ថ្នាំញៀន​យ៉ាង​សន្ធឹកសន្ធាប់​ផងដែរ ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃទី​៣១ ​ខែឧសភា ឆ្នាំ​២០១៨ នេះ​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ​សហកា​ជាមួយ​កម្លាំង​អធិការ​ស្រុក​កំពង់​សិលា បាន​ចុះ​ឆែកឆេ​លំនៅដ្ឋាន​មួយកន្លែង ដែល​ស​ង្ស​យ័​មាន​ពាក់​ព​ន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​ផ្ទះ​ជិត​ជញ្ជីង​ស្ទឹង​សំរោង ស្ថិតនៅ​ភូមិ​ស្ទឹងច្រាល ឃុំ​អូ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហន ។

​ភ្លាមនោះ​សមត្ថកិច្ច​បាន ឃាត់ខ្លួន​ជន​ស​ង្ស​យ័​ជា​ស្រី​ស្រស់​ម្នាក់ ឈ្មោះ ឡុង សុភា ភេទ​ស្រី អាយុ ៣៥​ឆ្នាំ​ទីលំនៅ​ខាងលើ មុខរបរ លក់ដូរ ដកហូត​បាន​ម្សៅ​ក្រាម​ស​ថ្លា​ស​ង្ស​យ័​សារធាតុ​ញៀន​ចំនួន ៥៧​កញ្ចប់ ក្នុងនោះ កញ្ចប់​ធំ​៧​កញ្ចប់ និង​កញ្ចប់​តូច​ចំនួន​៥០​កញ្ចប់ ទូរស័ព្ទដៃ​មួយគ្រឿង​គ្រឿង​។​

​ជ​នស​ង្ស​យ័​បាន​បញ្ជូន​តាម​ខ្សែរ​បណ្តោយ​របស់​ប៉ូលីស ដើម្បី​បំពេញបែបបទ​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕B