ស្រី​ស្អាត​ដែល​បោះបង់​ជីវភាព​ហ៊ឺហា​នៅ​អង់គ្លេស មក​សង្គ្រោះ​ឆ្កែ​អនាថា​នៅ​ស្រីលង្កា​ខ្លា​ចរក​មិត្ត​ប្រុស​មិនបាន​

411
ចែករម្លែក

បសុពេទ្យ​វ័យក្មេង និង​ស្រស់ស្អាត​ម្នាក់​ដែល​បាន​បោះបង់​ជីវភាព​ហ៊ឺហា​របស់ខ្លួន​នៅ ប្រទេស​អង់គ្លេស ដើម្បី​បង្កើត​អង្គការ​សប្បុរសធម៌​ជួយសង្គ្រោះ​ឆ្កែ​អនាថា​យ៉ាងច្រើន នៅតាម​ផ្លូវ​នានា​ក្នុងប្រទេស​ស្រីលង្កា បាន​សារភាពថា នាង​បារម្ភ​ខ្លា​ចរក​មិត្ត​ប្រុស មិនបាន​។​
​ ​
​អ្នកគ្រូ​ពេទ្យ​ចិត្តធម៌​ឈ្មោះ ជែ​នី ឡូ​វ៉េ​ស (Janey Lowes) វ័យ ៣០​ឆ្នាំ​រូបនេះ​បានមក​លេង ប្រទេស​ស្រីលង្កា កាលពី​ខ្លួន​មាន​អាយុ ២៦ ឆ្នាំ ហើយ​នាង​មាន​អារម្មណ៍​តក់ស្លុត យ៉ាងខ្លាំង នៅពេល​ឃើញ​ឆ្កែ​យ៉ាងច្រើន​ត្រូវគេ​បោះបង់ចោល​គួរឱ្យ​អាណិត​។
​ ​
​ក្នុង​កម្ម​វ​ធី​ទូរទស្សន៍​ដ៏​ល្បីល្បាញ​មាន​ឈ្មោះថា New Lives in the Wild ដែល​ដឹកនាំ ពិធីករ បេន ហ្វូ​ហ្គ​ល (Ben Fogle) នាង​និយាយថា នាង​បាន​សម្រេចចិត្ត​បោះបង់​ជីវិត រស់នៅក្នុង​ប្រទេស​អង់គ្លេស ដោយ​មិន​ស្ដាយស្រណោះ ហើយ​មកកាន់​ប្រទេស ស្រីលង្កា ដើម្បី​បុព្វហេតុ​តែមួយគត់ គឺ​សង្គ្រោះ​ឆ្កែ​អនាថា​។​
​ ​
​ប៉ុន្តែ​នាង​បាន​សារភាព​ទាំងអស់​សំណើច​ថា នាង​ប្រហែលជា​រក​មិត្ត​ប្រុស​មិន​បានទេ មើលទៅ ព្រោះ​នាង​រវល់​នឹង​ការងារ​នៅ​មណ្ឌល (​អង្គការ​របស់​នាង​) ស្ទើរតែ​រក​ពេល សម្រាក​គ្មាន​។

​លោក បេន ហ្វូ​ហ្គ​ល បាន​ស្ញើ​ច​សរសើរ​នាង​យ៉ាងខ្លាំង ហើយ​ថា​នាង​ជា “​ជន​គំរូ​ដ៏ អស្ចារ្យ​” សម្រាប់​ស្ត្រី​វ័យក្មេង​៕ ប្រែ​សម្រួលៈ ខុម