​ចាប់​ផាកពិន័យ ដោយសារ​បង្ហាញដោះដើម្បីផ្សាយគ្រឿង​ស្រវឹង​លើ​បណ្តាញ​សង្គម​

1283
ចែករម្លែក

​ស្រី​បា​បីនាក់​នៅ​ខេត្ត​សា​រ៉ា​បុរី​ត្រូវបាន​ផ្ត​ន្ទ​ទោស​ពីបទ​អញ្ជើញ​មនុស្ស​ឱ្យមក​ផឹកស្រា​នៅ​បា របស់​នាង​តាមរយៈ​ហ្វេ​ស​ប៊ុ​ក Live ដែល​បំពាន​ច្បាប់​គ្រប់គ្រង​ជាតិ​ស្រវឹង​របស់​ប្រទេស​ថៃ​។​

​កាលពី​ថ្ងៃទី ២៣ ខែកក្កដា នាង ចាន់​ជី​រ៉ា “​ប៉ាង​ផុន​” ចាង​សា​កា នាង ណាន​តា​រី​កា “​ហ្វា​សៃ​” ភឿ​ក​ក្លេ​ង និង​នាង​ណាន​ធីតា “​អា​លី​ស​” ពុន​យ៉ាម៉ា​ណុ​ច បាននាំគ្នា Live នៅលើ​ហ្វេ​ស​ប៊ុ​ក​ដើម្បី​ផ្សព្វផ្សាយ​ស្រា​បៀរ​របស់​ពួកនាង ដោយ​ទិញ ១ ទទួលបាន ១ ដោយ​ឥតគិតថ្លៃ​នៅ​បា Bar-cony Bar & Eatery​។​

​ហើយ​កាលពី​ពុធ​ទី ២​សីហា ប៉ូលិស​ខេត្ត​សា​រ៉ា​បុរី​បាន​ហៅ​ស្រី​ស្អាត​ទាំងបី​មក​ប៉ុស្តិ៍​ប៉ូលិស បន្ទាប់ពី​វីដេអូ​នោះ​ទទួលបាន​ការចាប់អារម្មណ៍​នៅលើ​បណ្ដាញ​សង្គម​។​

​នាង​ចាន់​ជី​រ៉ា​និ​យ​យា​ថា ពួកនាង​ទាំងបី​និយាយ​អំពី​ការផ្សព្វផ្សាយ​ស្រា​បៀរ​នៅ​បា​របស់​នាង​ប៉ុណ្ណោះ ហើយ​ពួកនាង​មិនបាន​ដឹងថា​វា​ខុសច្បាប់​អ៊ីចឹង​ទេ​។ ហើយ​ចុងក្រោយ​ពួកគេ​ត្រូវបាន​ផាកពិន័យ ៥០.០០០ បាត​សម្រាប់​ការ​ល្មើស​លើក​ទី ១ ហើយ​ប្រសិនបើ​ល្មើស​លើក​ទី ២ នឹងរង​ការផាកពិន័យ ២០០.០០០ បាត​៕ ដោយ៖ កញ្ញាដាលីស

នាង ចាន់​ជី​រ៉ា “​ប៉ាង​ផុន​” ចាង​សា​កា នាង ណាន​តា​រី​កា “​ហ្វា​សៃ​” ភឿ​ក​ក្លេ​ង និង​នាង​ណាន​ធីតា “​អា​លី​ស​” ពុន​យ៉ាម៉ា​ណុ​ច រង​ការផាកពិន័យ​ម្នាក់ ៥០.០០០ បាត​សម្រាប់​ការ​ល្មើស​ជា​លើក​ទី​១