ស្រី​ស្អាត​ម្នាក់​សង្ស័យ​ស្រវឹងស្រា បើករថយន្ត​កៀរ​រថយន្តក្រុង ជ្រុល​បុក​បង្គោល​ភ្លើង និង​ស្លាក​សញ្ញា​បាក់​២​ដើម​

1879
ចែករម្លែក
  • 112
    Shares

​ដោយៈ​ចាន់តូ / ភ្នំពេញ ៖ នៅវេលា​ម៉ោង​១០​យប់​ថ្ងៃទី​១៧​ខែមីនា​ឆ្នាំ​២០១៨ នារី​រូប​ស្រស់ស្អាត​ម្នាក់ សង្ស័យ​ស្រវឹងស្រា រួម​ដំណើរ​ជាមួយ​ប្រុស​ស្រី​២​នាក់ បើកបរ​រថយន្ត​សេរី​ទំនើប​មួយគ្រឿង បោះពួយ​យ៉ាង​លឿន កៀរ​រថយន្តក្រុង​ដែល​ចត​នៅ​ចិញ្ចើមផ្លូវ មិនទាន់​អស់​ល្បឿន​ជ្រុល​បុក​បង្គោល​ភ្លើង​ថ្ម​១​ដើម និង​ស្លាក​សញ្ញា​បង្ហាញផ្លូវ​១​ដើម សំណាង​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ខូចខាត​តែ​រថយន្ត ខ្ទេច​មួយ​កំណាត់​មុខ​ស្ទើរតែ​ទាំងស្រុង​។​

​រថយន្ត​បង្ក ម៉ាក កា​មេ​រី​ហាយ​ប្រី​ដ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Q 6831 បើកបរ​ដោយ​នារី​រូប​ស្រស់ស្អាត​ម្នាក់ ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង ក្រោយ​កើតហេតុ​ឡើង​ជិះ​រ៉ឺម៉ក​កង់​បី​ចេញទៅ​បាត់​។
​ចំណែក​រថយន្ត​ត្រូវ​សមត្ថកិច្ច​ធ្វើការ​វាស់វែង យកទៅ​ចរាចរណ៍​ក្រុង​រង់ចាំ​ម្ចាស់​រថយន្ត​បង្ក​ចូលខ្លួន​មក​ដោះស្រាយ​សំណង់​ទ្រព្យសម្បត្តិ​រដ្ឋ ដោយឡែក​រថយន្តក្រុង​សុំ​រួចខ្លួន​៕L