ស្រី​ស្អាត Live វីដេអូ​បរិភោគ​មឹក​ធំ​ទាំង​រស់ តែ​ត្រូវ​មឹក​ខាំ​បឺត​រហូត​រយះ​មុខ

1049
ចែករម្លែក

​ហេតុតែ​ចង់​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ប្រិយមិត្ត​តាមរយៈ​ការ Live វីដេអូ​បរិភោគ​មឹកយ៉ាង​ធំ​ទាំង​រស់​នោះ នារី​ស្រស់ស្អាត​វ័យក្មេង​សាច់​សខ្ចី​ម្នាក់​ត្រូវ​មឹក​ខាំ​បឺត​មុខមាត់ ជាប់​មិន​ព្រម​លែង ធ្វើឱ្យ​នាង​ភ័យ​ស្លន់ស្លោ​។

​តាមរយៈ​វីដេអូ​ឃ្លី​ប ដែល​ត្រូវបាន​បង្ហោះ​ចែករំលែក​តៗ​គ្នា​ព្រោងព្រាត​តាម​បណ្តាញ ទំនាក់ទំនង​សង្គម​ចិន Weibo នៅ​សប្តាហ៍​នេះ នាង​បាន​ព្យាយាម​ស៊ី​មឹក​យ៉ាង​ធំ​ទាំង​រស់ ដើម្បី​បង្ហាញ​ឱ្យ​អ្នកគាំទ្រ​របស់​នាង​មើល ​ស្រាប់តែ​ភ្លាត់ស្នៀត​ត្រូវ​មឹក​នោះ​ខាំ​បឺត​មុខនាង​ជាប់ ធ្វើឱ្យ​នាង​ភ័យ​ស្រែក​យ៉ៃ​។​

​នាង​ភ័យ​បណ្ដើរ ព្យាយាម​ប្រើ​កម្លាំង​ចាប់ទាញ​វា​ចេញពី​ផ្ទៃមុខ​សខ្ចី​របស់​នាង​បណ្ដើរ ប៉ុន្តែ​វា​នៅតែ​មិន​ព្រម​លែង​។ ចាប់ទាញ​កាន់តែខ្លាំង​ស្បែក​មុខ​របស់​នាង​យារ​កាន់តែខ្លាំងគួរឱ្យខ្លាច​។ ទីបំផុត នាង​បាន​ទាញ​វារ​បូត​ពីមុខ​របស់​នាង ប៉ុន្តែ​ផ្ទៃមុខ​របស់​នាង​បានដាច់រយះ​ចេញឈាម​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​៕ ប្រែ​សម្រួលៈខុម/Ha

#