ស្រី ដែល​ប៊ិះ​រួមភេទ​ជាមួយ វេន រូ​នី មក​មើល​ប្រដាល់​ក្នុង​ទ្រង់ ដោយ​ពាក់​តែ​អាវ​ក្រៅ តែ​គ្មាន​អាវ​ក្នុង​

929

​នាង​ត្រូវបាន​លាតត្រដាង​ជា​ស្រី​ម្នាក់​ដែល​ចេញ​រីករាយ​ពេល​រាត្រី​មួយ​ជាមួយ​កីឡាករ វេន រូ​នី គឺ​ភ្លាមៗ​មុនពេល​រូ​នី​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ពីបទ​បើកបរ​ទាំង​ផឹក​គ្រឿង​ស្រវឹង​កាលពី​ដើមខែ​នេះ​។​

​ហើយ​នាង ឡូ​រ៉ា ស៊ីម​សុន (Laura Simpson) ជាថ្មី​ម្តងទៀត​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍ នៅពេល​នាង​បាន​ដើរ​ចូលទៅ​កីឡដ្ឋាន Wembley Arena សម្រាប់​ការប្រកួត​ប្រដាល់​ក្នុង​ទ្រុង​ហៅថា Aaron Chalmers BAMMA កាលពី​ថ្ងៃ​សុក្រ ទី​១៥ កញ្ញា​។​

​នារី​សិច​ស៊ី​អាយុ ២៩ ឆ្នាំ​រូបនេះ​បាន​បញ្ចេញ​សុដន់​ទាំង​គូ នៅក្រោម​អាវ​ក្រហម មើលឃើញ​ឆ្លុះ​ដល់​ក្នុង ខណៈដែល​នាង​មក​អង្គុយ​មើល​ប្រដាល់​ដោយ​គ្មាន​ខ្វល់​ពី​នរណា​ទាំងអស់​នៅក្នុង​ពិភពលោក​នេះ​។​

​គួរ​បញ្ជាក់ថា នាង​ឡូ​រ៉ា​បាន​ជួប​កីឡាករ​រូ​នី​នៅ​ក្លិប​រាត្រី​មួយ​នៅ​តំបន់​ឆេស​សាយ​អឺ (Cheshire) មុនពេល​ពួកគេ​ត្រូវបាន​ប៉ូលិស​ឃាត់ ជាមួយ​រូ​នី​អង្គុយ​នៅ​កៅអី​ក្រោយ​នៃ​រថយន្ត VW Beetle របស់​នាង​។​

​មុននេះ នាង​ត្រូវបាន​ដកស្រង់​សម្តី​ដោយ​និយាយថា នាង​បាន “​ថើប​និង​ឱបរឹត​” រូ​នី ហើយ​នាង​នឹង​រួមភេទ​ជាមួយ​គាត់​ប្រសិនបើ​ប៉ូលិស​មិនបាន​ឃាត់ខ្លួន​៕ ដោយ៖ កញ្ញាដាលីស

 

នាង ឡូ​រ៉ា ស៊ីម​សុន មក​មើល​ប្រដាល់ MMA ដោយ​គ្មាន​អាវទ្រនាប់