ស្រុកភ្នំព្រឹកបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ២នាក់និងរឹបអូសគ្រឿងញៀនមួយចំនួន

723
ចែករម្លែក

ដោយៈគ្រញូង/បាត់ដំបង ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកកាលពីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ បានធ្វើការចុះបង្រ្កាបជាក់ស្តែងនូវករណី រក្សាទុកសារធាតុញៀនដោយខុសច្បាប់ចំនួន២ករណីដោយឃាត់ខ្លួនជនសង្ស័យ២នាក់។

លោក សារ៉េត វិសេដ្ឋ អធិការស្តីទីស្រុកភ្នំព្រឹកបានឱ្យដឹងថា ករណីទី១ កម្លាំងនគបាលបានឃាត់ខ្លួនមនុស្សចំនួន២នាក់ឈ្មោះ ភ្លើង យន [ហៅយ៉ង] ភេទប្រុស អាយុ៣៦ឆ្នាំនិងប្រពន្ធឈ្មោះ វ៉ាត វង្សរស្មី អាយុ២៤ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នភូមិអូរថ្មី ឃុំពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កម្លាំងសមត្ថកិច្ចធ្វើការដកហូតវត្ថុតាងថ្នាំគ្រាប់រាងមូលសំប៉ែត ពណ៌ស្លាទុំ មានអក្សរបរទេសលើគ្រាប់សញ្ញា(យ៉ាម៉ាWY )ចំនួន ១០១គ្រាប់ និងម្សៅក្រាមពណ៌សថ្លា១ថង់។

លោកអធិការស្តីទីស្រុកភ្នំព្រឹកបានឲ្យដឹងថា មុខសញ្ញាឈ្មោះ ភ្លើង យន {ហៅយ៉ង}ត្រូវបានចាប់ខ្លួនចំនួន០៣លើក មកហើយក្នុងករណីមិនរៀងចាល។

លោកសារ៉េត វិសេដ្ឋបានបន្តថាករណីទី២ នៅម៉ោង៩និង៣០នាទី កម្លាំងនគបាលបាន ឃាត់ខ្លួន០១នាក់ទៀត ឈ្មោះ ខេង ផល្លា [ហៅភេ] ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដកហូតថ្នាំគ្រាប់រាងមូលសំប៉ែត ពណ៌ស្លាទនអក្សរបរទេសលើគ្រាប់ថ្នាំសញ្ញាWY ចំនួន៨ថង់ស្មើ១,៦១៧គ្រាប់ និងម្សៅក្រាមពណ៌សថ្លា០១ថង់ធំ។

ក្នុងករណីខាងលើនេះសមត្ថកិច្ច កំពុងកសាងសុំណុំរឿងបញ្ជួនខ្លួនទៅសាលាដំបូងខេត្តបាត់ដំបង ដេីម្បីចាត់ការតាមនិតិវីធីច្បាប់៕B/


#