​ស្រុក​មោងឫស្សី​លង់ទឹក​ស្លាប់​ពីរ​នាក់​នៅ​កន្លែង​ផ្សេងគ្នា​

454
ចែករម្លែក

ដោយៈគ្រញូង/បាត់ដំបងៈកាលពីរសៀលថ្ងៃទី១ខែកុម្ភៈឆ្នាំ២០១៩នៅចំណុចក្រុមទី៥ភូមិកាឡោមភ្លុកឃុំព្រៃស្វាយស្រុកមោងឫស្សីនិងនៅចំណុចភូមិទួលស្នួលឃុំឬស្សីក្រាំងស្រុកមោងឬស្សីមានករណីលង់ទឹកស្លាប់នារីចំណាស់ម្នាក់និងកុមារីម្នាក់។
លោកម៉ៅហ៊តមេបញ្ជាការរងមូលដ្ឋានអាវុធហត្ថស្រុកមោងឬស្សីបានឱ្យដឹងថាករណីទី1កើតឡើងកាលពីម៉ោង២រសៀលថ្ងៃទី១ខែកុម្ភៈឆ្នាំ២០១៩នៅចំណុចក្រុមទី៥ភូមិកាឡោមភ្លុកឃុំព្រៃស្វាយស្រុកមោងឫស្សីមានស្ត្រីម្នាក់ឈ្មោះជិនខនអាយុ៥៧ឆ្នាំមុខរបរធ្វើស្រែរស់នៅភូមិកាឡោមភ្លុកឃុំព្រៃស្វាយខណៈពេលជនរងគ្រោះចុះដកព្រលិតក្នុងទឹកស្រះខាងក្រោយផ្ទះចម្ងាយប្រហែល១០ម៉ែត្របានលង់ទឹកស្លាប់តែម្តង។
ករណីទី២នៅម៉ោង២កន្លះរសៀលថ្ងៃដដែលមានគេប្រទះឃើញសពកុមារីម្នាក់អណ្តែតក្នុងទឹកស្រះក្រោយផ្ទះចម្ងាយប្រមាណ២០០ម៉ែត្រ។សពមានឈ្មោះរិទ្ធីកញ្ចានាអាយុ៤ឆ្នាំរស់នៅភូមិទួលស្នួលឃុំឬស្សីក្រាំងស្រុកមោងឬស្សីកុមារីរងគ្រោះបានបាត់ខ្លួនពីផ្ទះកាលពីរសៀលថ្ងៃទី៣១ខែមករាមកម្លេះ៕S/