ស្រុក​ក្រុង​ទាំង​១៤​របស់​ខេត្តបាត់ដំបង នឹង​រៀបចំ​ពិធី​ហូប​នំ​បញ្ចុក​នៅ​ថ្ងៃទី​៩​ខែ​មិថុនា​

494
ចែករម្លែក

ដោយ​: គ្រញូង​
បាត់ដំបង​:
អាជ្ញាធរខេត្ត ស្រុក​ពិសេស​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក ក្រុង ឃុំ សង្កាត់​ទូទាំង​ខេត្ត​បាន​កុំម៉ង់​នំ​បញ្ចុក​សម្រាប់​ចែកជូន​សមាជិក សមាជិកា​បស់​ខ្លួន​នៅតាម​មូលដ្ឋាន​​ហូប​នៅ​ថ្ងៃទី​៩​ខែមិថុនា​ឆ្នាំ​២០១៩​តាម​ប្រសាសន៍​ណែនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុម​សែន​ប្រមុខ​រាជរដ្ឋាភិបាល​។​

​លោកស្រី​ម៉ុ​ន មុំ​អាយុ​ជាង​៤០​ឆ្នាំ​មុខរបរ​ផលិត​នំ​បញ្ចុក​បោះ​លក់​ឱ្យ​ម៉ូយ​បាន​ប្រាប់ថា ប៉ុន្មាន​ថ្ងៃនេះ ក្រោយពេល​សម្តេច​តេ​ជោ​ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល ប្រកាស​រួចមក មាន​មន្ត្រីរាជការ អាជ្ញាធរ​មូល​ដ្ឋា​ជាច្រើន​នាក់​បានមក​កក់​នំ​បញ្ចុក​គាត់​ទុក​សម្រាប់​ជប់លៀង​ដល់​សមា​ជិប​ក្ស​របស់គេ​បើ​គិត​មកដល់​ថ្ងៃនេះ មាន​រាប់រយ​គីឡូក្រាម​ហើយ​។ គាត់​បញ្ជាក់ថា​ដោយសារ​ខ្វះ​កម្លាំង​ពលកម្ម​សម្រាប់ធ្វើ​នំ​បញ្ចុក​ឱ្យទាន់​អ្នក​កុំម៉ង៎​គាត់​បាន​ជូ​ល​អ្នកភូមិ ជិតខាង​មកជួយ​ធ្វើ​ទាំងយប់​ទាំង​ថ្ងៃ ដើម្បីឱ្យ​ទាន់ពេលវេលា​កុំឱ្យ​ខកខាន​។ គាត់​បញ្ជាក់ថា រាប់​ឆ្នាំ​មកហើយ​គាត់​មិន​ថែ​លលក់​លក់​នំ​បញ្ចុក​បាន​ដល់​រយ​គីឡូ​ទេ គឺ​ធ្វើ​តាមតែ​ម៉ូយ​កុំ​ម្មង់​យកទៅលក់​តែ​បុ​ណ្ណោះ​ហើយ ធ្វើ​តែ​ក្នុង​គ្រួ​ដារ​កូនក្មួយ​គាត់​តែ​លើក​នេះ ទាល់តែ​ជួល​អ្នកផ្សេង​មកជួយ​ទើប​ធ្វើ​ទាន់​។

​ចំណែក​អ៊ី​ម្នាក់​នំ​បញ្ចុក​ល្បោយ​ច្រើន​ដែល​ល្បី​ថា កន្លែង​លក់​នំ​បញ្ចុក​ឆ្ងាញ់​នំ​ឃុំ​អន្លង់​វិល​ស្រុក​សង្កែ បាន​ប្រាប់ថា ប៉ុន្មាន​ថ្ងៃនេះ​កន្លែង​នំ​បញ្ចុក​គាត់​កាន់តែ​លក់ដាច់​ណាស់ ភាគច្រើន​អ្នក​ដែល​មក​ចូល​ហូប​មាន​តាំងពី​តើ​ក្រុម​យុ​ជន មន្ត្រីរាជការ​យ៉ាងច្រើន​ព្រោ​ញ​កន្លែង​គាត់​លក់​នំ​បញ្ចុក​មាន​ទឹល​ផ្អែម​និង​មាន​ល្បោយ​ច្រើន​មាន​តាំងពី​ត្រ​យ៉ូ​ង​ចេក ត្រសក៎ សណ្តែក​គួ ស្លឺ​កក​ន្ទួ ត ស្លឹករ​ងៀង ស្លឹក​ក​ន្ធុំ​ថែ​ត​ព្រលិត​ផ្កាកំប្លោក​និង​មាន​លក់​សម្ល​ពីរ​មុខ​មាន​សម្លការី​សាច់មាន់ សម្ល​ខ្មែរ​និង​សម្ល​ផ្សេងទៀត​។​ល​។​

​ដោយឡែក​កន្លែង​លក់​នំ​បញ្ចុក​ដ​ទែ​ទៀត​ក៏​និយាយ​ស្រដៀង​គ្នា​ថា​តាំងពី​សម្តេច​តេ​ជោ​ហ៊ុនសែន​ប្រធាន​គណ​ច​ក្ស​ប្រជាជន​កម្ពុជា ប្រកាស​ឱ្យ​អាជ្ញាធរ ក្រុមការងារ​ជប់លៀង​នំ​បញ្ចុក​សាមគ្គី​ជូន​សមាជិក​គណបក្សរ​បស់​ខ្លួន នៅ​ថ្ងៃទី​៩​ខែមិថុនា​ខាងមុខនេះ​រួចមក កន្លែង​គាត់​លក់ដាច់​ខ្លាំងណាស់ ធ្វើឱ្យ​អ្នកលក​គុយទាវ​និង​បាយ​ស្រូប​លក់​មិនសូវ​ដាច់​។​

​លោកអ្នក​លក់​នំ​បញ្ចុក​ទាំង​អ្នក​ផលិត ទាំង​អ្នកលក់​ផ្ទាល់​សំណូមពរ​សុំឱ្យ​សម្តេច​ហ៊ុនសែន ចាត់​ឱ្យមាន​ពិធី​ហូប​នំ​ប​ញ្ច្ល​ក​នេះ​មួយឆ្នាំ​ម្តង​ឬ​២​ដង ដើម្បី​លើកស្ទួយ​នំ​បញ្ចុក​ដែលជា​អាហារ​ខ្មែរ​យើង​ ដើម្បីឱ្យ​ភ្ញៀវ​អន្តរជាតិ​បាន​ស្គាល់​នំ​បញ្ចុក​ខ្មែរ ដែលមាន​តាំងពី​រឿង​ធនញ្ជ័យ​យកនំ​បញ្ចុក​ឱ្យ​ស្តេច​ស្រុក​ចិន​សោយ​មកម្ល៉េះ​៕

#